Connect with us

ជីវិតកម្សាន្ដ

ទេព បូព្រឹក្ស ចាត់ទុកទស្សនីយភាព “ខ្លឹមនៃព្រះនគរ​” ជាទំព័រថ្មីនៃការរួមដំណេីរគ្នាលើកស្ទួយ​សិល្បៈ​វប្បធម៌​បុរាណ​ និង​សម័យ

បានផុស

នៅ

ជាការពិតព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ “ខ្លឹមនៃព្រះនគរ” ដែលរៀបចំឡើងដោយអ្នកនាង ទេព បូព្រឹក្ស និងស្វាមីលោក ជី ដេវីត គឺបានប្រព្រឹត្តទៅយ៉ាងរលូននិង​អស្ចារ្យបំផុតកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ ខណ:អ្នកនាង ទេព បូព្រឹក្ស បានចាត់ទុកទស្សនីយភាព “ខ្លឹមនៃព្រះនគរ​” ជា​តឹកតាង​ប្រវត្តិសាស្ត្រ​នៃ​យុគសម័យ​ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បានរៀបរាប់ខ្លឹមសារថា នាងនិងស្វាមីពិតជារំភើបខ្លាំងណាស់ដែលបានរៀបចំព្រឹត្តិការណ៍ខាងលើនេះ និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មហាជនគ្រប់វ័យ។ ទេព បូព្រឹក្ស និយាយថា “ពិតជាមានអារម្មណ៍រំភើបណាស់ លើកទីមួយហើយ ដែលឃើញលោកយាយលោកតាបានមកចូលរួមទស្សនា ខ្លឹមនៃព្រះនគរ ច្រើនណាស់ឃើញរូបភាពនេះហើយយំតែម្តង”។

អ្នកនាងបន្តទៀតថា “នាងខ្ញុំទេព បូព្រឹក្ស ព្រមទាំងស្វាមី សូមគោរពអរគុណដល់គណៈអធិបតីព្រមទាំង​សិល្បករ-សិល្បការិនី អ្នកផលិតមាតិការស្ថាប័ន​សារព័ត៌មានព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបាន​ចូលរួម​ជា​កម្លាំង​ចលកដ៏​អង់អាច​មួយដេីម្បី​ពង្រឹង​រក្សា​រំលឹក​និង​លេីកស្ទួយ​ដួងព្រលឹងជាតិ​”។

តារាចម្រៀង ទេព បូព្រឹក្ស បញ្ជាក់ថាយេីងខ្ញុំមាន​មោទនភាព​ដែលបាន​ធ្វេីឱ្យកម្មវិធី​មានវត្តមាន​ឡេីង​នៅក្នុង​កាលទេសៈ​មួយដែល​ប្រជាជាតិ​យេីងមាន​សាមគ្គីភាព​រួបរួមគ្នាដេីម្បី​បូរណភាពដែនដីកម្ពុជានៃយេីង។ “ខ្ញុំសូមផ្ញេី​ទស្សនីយភាពខ្លឹមនៃព្រះនគរទុកជា​តឹកតាង​ប្រវត្តិសាស្ត្រ​ក្នុងយុគសម័យ​ថ្មី នៃការបូក​បញ្ចូលគ្នា​រវាង​សិល្បៈ​វប្បធម៌​បុរាណ​ និង​សម័យរួមដំណេីរលេីកស្ទួយគ្នានៅលេីវិថីតែមួយ​”។

អ្នកនាង ទេព បូព្រឹក្ស លើកឡើងទៀតថា ខ្លួនផ្ទាល់ដែលជាអ្នកចងក្រងផ្តួចផ្តើមនៃកម្មវិធីនេះក៏អាចធ្វេីដំណេីរ​រលូន​ទៅបាន​ក៏ដោយសារ​មានសេចក្តីទុកចិត្តពីមហាជនខ្មែរក្រសួងវប្បធម៌​ និង​វិចិត្រសិល្បៈ​ ព្រមទាំងលោកគ្រូ​អ្នកគ្រូ​ព្រឹទ្ធាចារ្យ​ដែលមានទំនុកចិត្តនឹងជួយ​ជ្រោមជ្រែង​។

តារាចម្រៀងរូបនេះសន្យាដែរថា នឹងប្រឹង​ប្រែង​ពង្រឹង​បន្ថែម​នូវការចូលរួម​ដេីម្បីថែរក្សានូវ​សម្បត្តិ​បេតិកភណ្ឌ​រូបី និងអរូបីដោយកិត្តិនាម​ ដោយ​លទ្ធភាព​ ដោយ​សម្ថភាព​ និងដោយ​ឧបនិស្ស័យ​នៃ​ឈាមជ័រ​បុព្វបុរស​នគរ​ខ្មែរ​៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម