Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាក់យន្តហោះនៅឥណ្ឌូណេស៊ី រកឃើញបំណែកហើយ ប៉ុន្តែមិនទាន់ដឹងជោគវាសនាមនុស្ស

បានផុស

នៅ

យន្តហោះខ្នាតតូចផ្ទុកមនុស្ស១១នាក់បានបាត់ចេញពីរ៉ាដា ពេលហោះចេញពីតំបន់ Yogyakarta នៃកោះជ្វាឆ្ពោះទៅកាន់ទីក្រុងទីក្រុង Makassar នៃប្រទេសឥណ្ឌូណេស៊ី ពេលនេះក្រុមសង្គ្រោះបានរកឃើញបំណែកហើយ ប៉ុន្តែមិនទាន់ដឹងអំពីជោគវាសនាមនុស្សទេ។

បំណែកយន្តហោះ (រូបថត៖ BASARNAS)

តាមការផ្សាយរបស់ Al Jazeera នៅថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ក្រុមសង្គ្រោះបានរកឃើញបង្អួចយន្តហោះ ATR 42-500 នៅលើភ្នំ Bulusaraung ប៉ុន្តែមិនទាន់រកឃើញមនុស្សទេ។

យន្តហោះរបស់ក្រុមហ៊ុន Indonesia Air Transport មួយគ្រឿងនេះមានផ្ទុកមនុស្ស១១នាក់ ក្នុងនោះមាន៨នាក់ជាក្រុមការងារអាកាសយានិកនិង៣នាក់ ជាអ្នកដំណើរ។ គេសន្និដ្ឋានថា យន្តហោះនេះធ្លាក់ដោយសារតែបញ្ហាអាកាសធាតុ។

ក្រុមសង្គ្រោះកំពុងស្វែងរកយន្តហោះ (រូបថត៖ BASARNAS)

វាត្រូវចាប់សញ្ញាបានចុងក្រោយ នៅតំបន់ Leang-Leang នៃស្រុក Maros ដែលជាតំបន់ភ្នំមួយក្នុងខេត្ត South Sulawesi។

សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី គឺពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនតាមផ្លូវអាកាស និងស្រឡាង ដើម្បីភ្ជាប់កោះទាំងឡាយរបស់ខ្លួនដែលមានជាង ១៧ ០០០ កោះ។

កោះនៅឥណ្ឌូណេស៊ី (រូបថត៖ BASARNAS)

ដូច្នេះហើយ ទើបប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ តែងជួបប្រទះនូវគ្រោះថ្នាក់ដឹកជញ្ជូនជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ចាប់តាំងពីការធ្លាក់យន្តហោះ គ្រោះថ្នាក់រថយន្តក្រុង រហូតដល់ការលិចនាវាចម្លងជាដើម៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម