ព័ត៌មានជាតិ
ពលរដ្ឋមួយចំនួនធ្វើដំណើរតាមដងផ្លូវ នៅតែមិនគោរពគំនូសសញ្ញានិងភ្លើងសញ្ញាចរាចរណ៍
ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដោយម៉ូតូនិងរថយន្តជាច្រើនត្រូវបានកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការនគរបាល រាជធានីភ្នំពេញឃាត់ធ្វើការអប់រំណែនាំនៅនឹងកន្លែង បន្ទាប់ពីយានយន្ត ទាំងនោះធ្វើចរាចរណ៍ល្មើស ភ្លើងសញ្ញាស្តុប ក្រហម និងគំនូសសញ្ញា។


ការស្ទាក់ឃាត់រថយន្តនិងម៉ូតូធ្វើការអប់រំនេះធ្វើឡើងនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចស្តុបក្តាន់២ ក្នុងមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ,កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលការងារនគរបាលចរាចរណ៍ បានបន្តការចុះអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ដោយចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋអ្នកបេីកបរ ល្មើសភ្លើងសញាស្តុបក្រហម ជាបន្តបន្ទាប់។ការបំពានភ្លើងសញ្ញាមើលទៅវាជារឿងតូចតាចតែវាបង្ហាញពីសកម្មភាពមិនល្អនៅក្នុងសង្គមជាតិរបស់យើង។ ម្យ៉ាងទៀតធ្វើឲ្យភ្ញៀវ អន្តរជាតិគេមើលមកឃើញសកម្មភាពបែបនេះមិនល្អនោះឡើយ។


នគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា សូមប្រជាពលរដ្ឋបញ្ជាយានយន្តតាមផ្លូវសាធារណៈសូមកុំខ្លាចប៉ូលីសត្រូវនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានល្អប្រសើរជាពិសេសនោះបានចូលរួមគោរពច្បាប់និងសោភ័ណភាពតែម្ដងផ្លូវសាធារណៈផងដែរ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តធ្វើដំណើរដោយម៉ូតូរថយន្តមិនគោរពភ្លើងសញ្ញាឬគំនូសសញ្ញា ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់និងបង្កឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវផងដែរ។


ជាចុងក្រោយនគរបាលជំនាញក៏បានអំពាវនាវដល់ ប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ បន្តចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ ,កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គមជាតិ និងដើម្បីការពារទ្រព្យសម្បត្តិ ការពារអាយុជីវិតខ្លួនឯង ក៏ដូចជាអាយុជីវិតដទៃ៕ អត្ថបទ៖ សុភា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


