ព័ត៌មានអន្ដរជាតិ
Air Force One ដឹកលោកត្រាំ ទៅស្វីស មានបញ្ហាប្រព័ន្ធអគ្គិសនីលើអាកាស ត្រូវហោះបកទៅ វ៉ាស៊ីនតោនវិញ
យន្តហោះ Air Force One ដែលដឹកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើដំណើរទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ត្រូវហោះបកទៅទីក្រុងវ៉ាស៊ីនតោន ដោយសារតែបញ្ហាប្រព័ន្ធអគ្គិសនី។ នេះបើតាមការផ្សាយរបស់ FOX នៅថ្ងៃពុធទី២១ខែមករាឆ្នាំ២០២៦។

ដ្បិតគ្មានការទម្លាយព័ត៌មានលម្អិតអំពីរឿងនេះ ប៉ុន្តែអ្នកកាសែតនៅលើយន្តហោះ បានឲ្យដឹងថា ភ្លើងនៅក្នុងបន្ទប់របស់អ្នកសារព័ត៌មានបានរលត់មួយភ្លែត បន្ទាប់ពីយន្តហោះហោះឡើងបានបន្តិច។ លុះពេលយន្តហោះ ហោះបានប្រហែលកន្លះម៉ោង អ្នកសារព័ត៌មានទាំងអស់ ត្រូវគេប្រាប់ថា យន្តហោះនឹងបកត្រឡប់ក្រោយវិញ។
យ៉ាងណាក្តី លោកត្រាំ បានឡើងយន្តហោះមួយគ្រឿងទៀត ហើយធ្វើដំណើរទៅកាន់ប្រទេសស្វីស ធម្មតា។

លោក ត្រាំ ធ្លាប់សម្តែងការខកចិត្តចំពោះការពន្យារពេលក្នុងការផ្តល់យន្តហោះ 747-8 ចំនួនពីរគ្រឿង ដើម្បីបម្រើការជាយន្តហោះ Air Force One ថ្មី ព្រោះ Air Force One ប្រើសព្វថ្ងៃហាក់ចាស់ណាស់ទៅហើយ។
ក្រោយមកមានសេចក្តីរាយការណ៍ថា លោកត្រាំ ព្រមទទួលយកយន្តហោះ Boeing 747-8 ដ៏ប្រណិតមួយគ្រឿងពីខ្សែរាជវង្សកាតា ក្នុងបំណងយកទៅបម្រើការបណ្តោះអាសន្នជាយន្តហោះ Air Force One។

យន្តហោះនេះ មានតម្លៃប្រហែល ៤០០លានដុល្លារ និងត្រូវបានគេដាក់ឈ្មោះថា «រាជវាំងលើអាកាស (Flying Palace)»។ វានឹងត្រូវប្រើប្រាស់ជាបណ្ដោះអាសន្នសម្រាប់ដឹកប្រធានាធិបតីអាមេរិក ខណៈយន្តហោះ Air Force One ផ្លូវការដែលផលិតដោយក្រុមហ៊ុន Boeing ត្រូវបានពន្យារពេលដឹកជញ្ជូន។
បន្ទាប់ពីចប់អាណត្តិ លោក ត្រាំ គ្រោងនឹងផ្ទេរយន្តហោះដែលជាអំណោយរបស់កាតានេះទៅឲ្យអង្គការមូលនិធិបណ្ណាល័យប្រធានាធិបតី៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


