Connect with us

សន្តិសុខសង្គម

បទល្មើសបច្ចេកវិទ្យា និងការបំពុលព័ត៌មាន គឺ​ជា​ហានិភ័យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ច

បានផុស

នៅ

បទល្មើសបច្ចេកវិទ្យា និងការបំពុលព័ត៌មាន គឺជាហានិភ័យដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។ ហេតុដូច្នេះ អាជ្ញាធរមូលដ្ឋាន ជាពិសេស មេឃុំ ចៅសង្កាត់ ត្រូវចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចកលបោកបញ្ឆោតតាមប្រព័ន្ធបច្ចេកវិទ្យា។ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានមានប្រសាសន៍ថ្លែងបែបនេះនៅក្នុងអង្គសន្និបាត​បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល​ខេត្តក្រចេះ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័នពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសអនឡាញ (Online Scam) និងការរីករាលដាលនៃព័ត៌មានក្លែងក្លាយ (Fake News)​។

សន្និបាត​បាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាល​ខេត្តក្រចេះ បានដាក់ចេញនូវប្រធាន​បទសំខាន់ៗ ចំនួន ៦ រួមមាន ៖ ទី១. វឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។ ទី២. វឌ្ឍនភាព នៃការពង្រឹងគុណភាពការផ្តល់សេវាសុខាភិបាល។ ទី៣. ពង្រឹងការអនុវត្តមុខងារអប់រំ នៃរដ្ឋបាលក្រុង ស្រុក។ ទី៤. ការគ្រប់គ្រងតំបន់ការពារ អភិរក្ស ធម្មជាតិ និងបរិស្ថាន និងការលើកកម្ពស់វិស័យទេសចរណ៍។ ទី៥. ប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិ ក្រុង/ស្រុក និងឃុំ/សង្កាត់។ ទី៦. ការរៀបចំប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុង/ស្រុក និងការគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ និងដីចំណីផ្លូវ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម