សន្តិសុខសង្គម
ម្ចាស់ដីឡូត៍ដែលសង់រោងលើដីចំណីផ្លូវជួលឲ្យក្រុមអាជីវករយល់ព្រមរុះរើចេញវិញហើយ ក្រោយអាជ្ញាធរចុះណែនាំពីរលើក
កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ែន ហាន សមាជិកក្រុមប្រឹក្សាសង្កាត់ដង្កោ នៃរដ្ឋបាលខណ្ឌដង្កោ បានបន្ដដឹកនាំកម្លាំងប្រជាការពារសង្កាត់ចុះរៀបចំសណ្ដាប់ធ្នាប់ និងណែនាំឲ្យអ្នកសាងសង់រោងជួលឲ្យអាជីវករលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈនៅផ្លូវបេតុងទៅទួលពង្រ ត្រូវរុះរើចេញវិញ។ ការចុះណែនាំជាលើកទី២នេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងទី៣១ ខែមករា លោកស្រី សឿង សុជាតិ ចៅសង្កាត់ដង្កោ បានដឹកនាំកម្លាំងចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់នៅចំណុចនេះម្ដងរួចមកហើយ និងណែនាំឲ្យរុះរើសំណង់សង់រំលោភលើចំណីផ្លូវនេះចេញវិញ ដោយមិនអនុញ្ញាតឱ្យមានការសាង់សង់បន្តទៀតនោះឡើយ។

ការចុះរៀបចំសណ្ដាប់ធ្នាប់របស់អាជ្ញាធរសង្កាត់ដង្កោនាពេលនេះ ក៏ធ្វើឡើងបន្ទាប់ពី កម្ពុជាថ្មី បានផ្សព្វផ្សាយពីការសាង់សង់រោងស័ង្កសីពីសំណាក់ម្ចាស់ដីឡូត៍មួយកន្លែងដែលបានសាង់សង់រោងរំលោភលើដីចំណីផ្លូវសាធារណៈជួលឲ្យក្រុមអាជីវករលក់ដូរដើម្បីយកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាការធ្វើឲ្យប៉ះពាល់ និងបាត់បង់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ ទោះបីយ៉ាងណា គិតត្រឹមព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ម្ចាស់ដីឡូត៍ដែលសាងសង់រោងជួលឲ្យក្រុមអាជីវករនេះ បានយល់ព្រមរុះរើតាមការណែនាំរបស់អាជ្ញាធរវិញហើយ ហើយក៏តម្រូវឲ្យក្រុមអាជីវករលក់ដូរថយទៅក្រោយផងដែរ។

សូមជម្រាបថា បើតាមការរៀបរាប់ពីស្ត្រីអ្នកលក់តាមរទេសសុំមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា ម្ចាស់ដីឡូត៍ខាងលើបានសាងសង់រោងស័ង្កសីលើដីចំណីផ្លូវសាធារណៈជួលឲ្យក្រុមអាជីវករក្នុងមួយម្ចាស់ចំនួន៦០ម៉ឺនរៀល និងត្រូវបង់ជារៀងរាល់ខែ។ បើស្ត្រីរូបនេះ ទីតាំងនេះកាលពីមិនទាន់សង់រោងដូចសព្វថ្ងៃ ក៏ត្រូវបង់ឲ្យម្ចាស់ដីពី ៣០ ទៅ៤០ដុល្លារក្នុងខែដែរ ជាថ្នូរនឹងការបានលក់ដូរ។

ក្រៅពីម្ចាស់ដីឡូត៍នេះ ស្តី្ររូបនេះក៏បញ្ជាក់ថា អ្នកលក់ដូរតាមកញ្ច្រែង ល្អី រទេះ រឺម៉ក នៅលើចិញ្ចើមផ្លូវទាំងអស់នៅតំបន់នេះ ក៏ត្រូវបង់ឲ្យម្ចាស់ដីដែលខ្លួនឈរលក់ដែរ ហើយរូបគាត់ផ្ទាល់ក៏ត្រូវបង់ឲ្យម្ចាស់ដីចំនួន២០ម៉ឺនរៀលក្នុងមួយខែៗ ខណៈការលក់ដូរមិនសូវដាច់ ចំណេញបន្តិចបន្ទួច ឆ្លៀតដកប្រាក់មួយចំនួនបង់ឲ្យម្ចាស់ដីដើម្បីបានលក់ដូរបន្ត។

លោកស្រី គឹម ញិប អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានប្រាប់ កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ថា ពាក់ព័ន្ធករណីចំណីផ្លូវសាធារណៈ ក្នុងករណីរំលោភបំពានយក ឬក៏លួច សង្កាត់ ខណ្ឌ មិនដែលអនុញ្ញាតនោះទេ ហើយបច្ចុប្បន្នជាយុទ្ធនាការរំដោះចិញ្ជើមផ្លូវសាធារណៈមកវិញ តែត្រូវធ្វើជាជំហ៊ានៗ៕
អត្ថបទ៖ សុខុម







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


