ព័ត៌មានអន្ដរជាតិ
គណបក្សជាបន្តបន្ទាប់ ចេញមុខចោទប្រកាន់ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ
ពេលនេះ គណបក្សថៃជាបន្តបន្ទាប់បានបញ្ចេញប្រតិកម្មនិងតវ៉ា ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ជុំវិញការចោទប្រកាន់អំពីភាពមិនប្រក្រតីនិងក្លែងបន្លំសន្លឹកឆ្នោត។

តាមការផ្សាយរបស់ Khaosod នៅថ្ងៃអង្គារទី១០ខែកុម្ភឆ្នាំ២០២៦ នាង Rukchanok Srinork សមាជិកសភាជាប់ឆ្នោតមកពីគណបក្សប្រជាជនថៃ បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយចោទប្រកាន់ថាមាន «មានការលួចបន្លំកាសន្លឹកឆ្នោតទ្រង់ទ្រាយធំ»។
ក្នុងសារនោះ Rukchanok លើកឡើងថា៖ «មកដល់ចំណុចនេះ វាបានបង្ហាញយ៉ាងច្បាស់ថា នេះគឺជាការលួចបន្លំសន្លឹកឆ្នោតយ៉ាងធំធេង។ តើឥឡូវនេះ អ្នកយល់ហើយឬនៅថា ហេតុអ្វីបានជាត្រូវតែមានការឃុបឃិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា? ពីព្រោះវានឹងធ្វើឲ្យគេអាចបង្គាប់បញ្ជាឲ្យសមាជិកព្រឹទ្ធសភា ជ្រើសរើសសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC), គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) និងតុលាការធម្មនុញ្ញ។

ទន្ទឹមនោះដែរ មេបក្សប្រជាជន Natthaphong Ruangpanyawut បានសម្រក់ទឹកភ្នែកតាមកញ្ចក់ទូរទស្សន៍តែម្តង ដោយក្នុងបទសម្ភាសន៍មួយ លោកបង្ហាញអារម្មណ៍វិប្បដិសារី និងសោកស្តាយចំពោះសមាជិកបក្សជាច្រើនរូបដែលមិនអាចរក្សាអាសនៈសភាបាន។
យ៉ាងណា Natthaphong ថ្លែងថា លោកទទួលយកលទ្ធផលបោះឆ្នោត ប៉ុន្តែជំរុញឲ្យ EC ត្រូវតែបំពេញតួនាទីរបស់ខ្លួនប្រកបដោយតម្លាភាពនិងយុត្តិធម៌។

ងាកទៅមើលគណបក្សភឿថៃឯណោះវិញ បើតាមការផ្សាយរបស់ Amarin, គណបក្សនេះ ជំរុញឲ្យ EC ពន្លឿនការស៊ើបអង្កេតលើបណ្តឹងនានា ពាក់ព័ន្ធនឹងកង្វះតម្លាភាពក្នុងដំណើរការបោះឆ្នោត។
ក្នុងសន្និសីទកាសែតមួយ មេបក្សភឿថៃលោក Chulaphan Amornvivat រួមជាមួយលោក Phumtham Wechayachai សមាជិកបក្ស និងលោក Krit Uawong ប្រធានផ្នែកច្បាប់ បានជំរុញឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រញាប់ស៊ើបអង្កេតលើបណ្តឹងនានារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត។ ការធ្វើបែបនេះ គឺដើម្បីស្តារទំនុកចិត្តរបស់សាធារណជន ចំពោះដំណើរការបោះឆ្នោត។
លោក Chulaphan និយាយថា បក្សភឿថៃ ទទួលពាក្យបណ្តឹងពីសាធារណជន និងអ្នកសង្កេតការណ៍បោះឆ្នោត ក៏ដូចជាពីបេក្ខជនសមាជិកសភារបស់បក្សនៅក្នុងតំបន់ជាច្រើន ពាក់ព័ន្ធសុក្រឹតភាព និងតម្លាភាពនៃដំណើរការរាប់សន្លឹកឆ្នោត។ គណបក្សនេះ ខ្វល់ខ្វាយណាស់ចំពោះដំណើរការបោះឆ្នោតនាពេលបច្ចុប្បន្ន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


