Connect with us

ព័ត៌មានជាតិ

បន្ទាន់!! ផ្សារ​ដេប៉ូ​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្តោះ​អាសន្ន ហើយ​ប្រសិន​មាន​ការ​សង្ស័យ សូម​ទៅ​យក​សំណាក​តេស្ត​នៅ​បរិវេណ​ផ្សារ​

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ដល់​អាជីវករ​ផ្សារ​ដេប៉ូ​ទាំងអស់​ស្តីពី​សម្រេច​ការ​ផ្អាក​ដំណើរ​ការ​ផ្សារ​ជាបណ្តោះអាសន្ន​ ស្ថិត​​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី១​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រដ្ឋបាល​ខណ្ឌទួលគោក ក៏​បាន​បញ្ជាក់ផងដែរថា ការ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ រយៈពេល​១៤ថ្ងៃ គឺ​ចាប់​ពី​ម៉ោងសូន្យ​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូត​ដល់​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ​និង​ទប់​ស្កាត់​ការ​ឆ្លង​រីករាលដាល​វីរុស​កូវីដ១៩​ ដល់​បងប្អូន​អាជីវករ អតិថិជន ក៏ដូចជាបងប្អូន​ចេញ​ចូល​ក្នុង​ទីតាំង​ខាង​លើ​។

រដ្ឋបាល​ក៏​បាន​សូម​ធ្វើ​ការ​អំពាវនាវ​ដល់​បងប្អូន​អាជីវករ​ សន្តិសុខ បុគ្គលិក កម្មករ បម្រើ​ការ​ងារ​ក្នុង​ផ្សារ​ និង​ក្រុម​គ្រួសារ​អាជីវករ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ចេញ​ចូល​ផ្សារ ចាប់​ពីថ្ងៃទី​៧ ខែមេសា ឆ្នាំ២០២១ ដល់​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បើសិន​ជា​មាន​អាការៈ​ក្តៅខ្លួន ក្អក​ ពិបាក​ដក​ដង្ហើម​ ហើយ​មាន​ការ​សង្ស័យ​ថា​បាន​ឆ្លង​កូវីដ១៩ សូមអញ្ជើញ​មក​យក​សំណាក​តេស្ត​រក​កូវីដ១៩​ជាបន្ទាន់​នៅ​បរិវេណ​ទីរួម​ផ្សារ​ដេប៉ូ​ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូទី១​ ព្រមទាំងអនុវត្ត​វិធានការ​ចត្តាឡីស័ក​ ស្របតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ។

អានពិស្តារ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម