Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញគ្រាប់បែក ៤គ្រាប់ បង្កៃក្នុងគុម្ពចេក ត្រៀមបំផ្ទុះបង្កការបំផ្លិចបំផ្លាញ

បានផុស

នៅ

កងកម្លាំងថៃ បានរកឃើញគ្រាប់បែក៤គ្រាប់បន្ថែមទៀត ដែលក្រុមផ្តាច់ខ្លួនភាគខាងត្បូងបង្កៃក្នុងគុម្ពចេក ជាមួយគោលបំណងបំផ្ទុះបង្កការបំផ្លិចបំផ្លាញនៅខេត្ត Yala។

(រូប៖ Amarin)

តាមការផ្សាយរបស់​ Amarin កាលពីរាត្រីថ្ងៃអាទិត្យទី១៥ខែកុម្ភៈឆ្នាំ២០២៦, គ្រាប់បែកទាំងនេះត្រូវបានរកឃើញនៅភូមិបាង៉ូអាដែ ឃុំយ៉ាឡា ស្រុកមឿង។

គ្រាប់បែកទាំង៤ គឺសុទ្ធសឹងជាគ្រាប់បែកកែច្នៃ (IED) ដែលក្នុងនោះមាន ៣ គ្រាប់ស្ថិតក្នុងស្ថានភាពរួចរាល់ដែលត្រៀមចាំតែការបំផ្ទុះប៉ុណ្ណោះ និង ១ គ្រាប់ទៀតកំពុងស្ថិតក្នុងដំណាក់កាលដំឡើង។ គេក៏បានរកឃើញសម្បកកំប៉ុងទឹកក្រូច ដែលជឿថាត្រៀមទុក ធ្វើជាគ្រឿងផ្សំុផលិតគ្រាប់បែកផងដែរ។

(រូប៖ Amarin)

ការរកឃើញនេះគឺស្របពេល គ្រាប់បែក៧គ្រាប់ ផ្ទុះបណ្តាក់គ្នាក្នុងស្រុក Yi-ngo និង Rangae នៃខេត្ត Narathiwat ចំទិវានៃក្តីស្រឡាញ់។ គ្រាប់បែកដំបូង ផ្ទុះនៅម៉ោង១១យប់ថ្ងៃសៅរ៍ទី១៤ខែកុម្ភៈ ហើយក៏មានការផ្ទុះជាបន្តបន្ទាប់។

មន្ត្រីក្នុងតំបន់និយាយថា គ្រាប់បែកខ្លះត្រូវគេបង្កៃក្នុងធុងសំរាម ហើយការផ្ទុះបានបង្កការខូចខាតដល់ហាងនានានិងម៉ូតូ-រថយន្តជាច្រើនគ្រឿងដែលចតចោល ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍អំពីការជនរងគ្រោះនៅឡើយទេ។

(រូប៖ Amarin)

តាមការបញ្ជាក់ពីប៉ូលិស, គ្មានអ្វីត្រូវសង្ស័យឡើយ ការវាយប្រហារនេះគឺជាស្នាដៃរបស់ក្រុមផ្តាច់ខ្លួនមូស្លីម ហើយពួកគេបានបង្កើនប្រតិបត្តិការមុនខែនៃពិធីបុណ្យ រ៉ាម៉ាឌន ចូលមកដល់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម