ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសកញ្ចប់ទឹកប្រាក់ដំបូង៥ពាន់លានដុល្លារដើម្បីស្ថាបនាហ្គាហ្សាឡើងវិញ
នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពលើកដំបូងនៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋជាច្រើនដែលបានដាក់ពាក្យចូលជាសមាជិក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឲ្យដឹងមុនជាស្រេចថា សមាជិកនៃក្រុមប្រឹក្សាសន្តិភាពបានសន្យាទឹកប្រាក់៥ពាន់លានដុល្លារសំដៅកសាងតំបន់ហ្គាហ្សាដែលខ្ទិចខ្ទំដោយសារសង្គ្រាម។

យោងតាមការផ្សាយរបស់សារព័ត៌មាន AP ក្រុមប្រឹក្សាសន្តិភាពមិនត្រឹមតែសន្យាទម្លាក់ថវិការាប់ពាន់លានដុល្លារនោះទេ ប៉ុន្តែថែមទាំងកងកម្លាំងរក្សាសន្តិភាពរាប់ពាន់នាក់ផងដែរ ដើម្បីស្ថិរភាពអន្តរជាតិ និងកងកម្លាំងប៉ូលិសសម្រាប់ដែនដីនោះ។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនឹងប្រព្រឹត្តទៅជាលើកដំបូងក្នុងសប្តាហ៍នេះ ហើយ ការប្រកាសជាផ្លូវការចំពោះការសន្យានានានឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។ ទោះបីជាបែបណា មិនមានសេចក្តីរាយការណ៍បញ្ជាក់ឲ្យច្បាស់ថា ទឹកប្រាក់ដែលនឹងទម្លាក់ទៅតំបន់់ហ្គាហ្សានោះនឹងធ្វើឡើងក្នុងរូបភាព ជំនួយឥតសំណង ឬកម្ចី ឬក៏ក្នុងរូបភាពវិនិយោគទេ។
ប្រធានាធិបតី ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា៖ «ក្រុមប្រឹក្សាសន្តិភាពនឹងបង្ហាញថាជាស្ថាប័នអន្តរជាតិដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយវាជាកិត្តិយសរបស់ខ្ញុំក្នុងការបម្រើការជាប្រធានរបស់ស្ថាប័នមួយនេះ»។
រហូតមកដល់ពេលនេះ មានតែប្រទេសឥណ្ឌូណេស៊ីមួយគត់ដែលធ្លាប់បានប្រកាសឲ្យដឹងអំពីការផ្តល់នូវកងកម្លាំងសន្តិសុខរហូតដល់៨០០០នាក់ សម្រាប់បេសកកម្មរក្សាសន្តិភាពនៅតំបន់ហ្គាហ្សា។ នេះយោងការផ្សាយរបស់បណ្តាញការផ្សាយអន្តរជាតិជាច្រើន។
សារព័ត៌មាន Jerusalem Post ដោយដកស្រង់ពីរបាយការណ៍មួយ បានផ្សាយថា ឥណ្ឌូណេស៊ីនឹងចាប់ផ្តើមដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពនៅក្នុងខែមេសា។ ការពង្រាយកងកម្លាំងនៅហ្គាហ្សានឹងចាប់ផ្តើមដំបូងនៅក្នុងខែមេសាខាងមុខ នឹងមានចំនួន១០០០នាក់ ហើយនឹងឡើងដល់ចំនួនពេញលេញនៅក្នុងខែមិថុនា មានចំនួនសរុប៨០០០នាក់។
ក្រុមប្រឹក្សាសន្តិភាពដែលផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក បានចុះហត្ថលេខាផ្តើមដំណើរការដំបូងកាលពីថ្ងៃទី២២ខែមករា អំឡុងពេលនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងប្រទេសស្វីស។ អំឡុងពេលនៃការចុះហត្ថលេខាលើកដំបូងនោះ ប្រទេសជិត២០ បានចូលរួមជាលើកដំបូង ហើយ ក្រោយមកទៀតប្រទេសមួយចំនួនទៀត ក៏បានប្រកាសចូលរួមជាមួយស្ថាប័ននេះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


