ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី សុំឲ្យ ត្រាំ នៅខាងអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយ រុស្ស៊ី
ក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយ CNN ផ្សាយនៅថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ ដែលជាខួប៤ឆ្នាំនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអំពាវនាវឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរខាងអ៊ុយក្រែន។

ក្នុងកិច្ចសម្ភាសនោះដែលធ្វើឡើងក្នុងទីក្រុងកៀវ ប្រធានាធិបតីអ៊ុយក្រែន និយាយថា៖ «ខ្ញុំគិតថា មេដឹកនាំអាមេរិកនិងក្រុមការងាររបស់លោកត្រាំ ចង់បញ្ចប់សង្គ្រាមនេះណាស់។ ខ្ញុំចង់ឲ្យគាត់បន្តឈរនៅខាងយើង។ យើងមានទំនាក់ទំនងល្អរវាងក្រុមរបស់យើង និងក្រុមការងារអាមេរិក»។
លោកលើកឡើងថា សហរដ្ឋអាមេរិកធំនិងមានសារៈសំខាន់ខ្លាំងណាស់ មិនអាចដកខ្លួនចេញពីជម្លោះនេះបានឡើយ។ ហើយលោកសង្ឃឹមថា លោក ត្រាំ នឹងបន្តគាំទ្រអ៊ុយក្រែន ខណៈប្រទេសនេះកំពុងវាយបកតបតទៅនឹងរុស្ស៊ី។ អាមេរិកត្រូវតែនៅជាមួយប្រទេសប្រជាធិបតេយ្យមួយដែលកំពុងប្រយុទ្ធប្រឆាំងនឹងបុគ្គលម្នាក់ ពីព្រោះបុគ្គលម្នាក់នេះគឺជាសង្គ្រាម។ លោកពូទីន គឺជាសង្គ្រាម! អ្វីៗទាំងអស់គឺដើម្បីខ្លួនគាត់ផ្ទាល់។

កិច្ចសម្ភាសនេះផ្សាយចំថ្ងៃតែមួយដែល លោកហ្សេលេនស្គីបានអះអាងនៅលើបណ្តាញសង្គម Telegram ថា ពូទីន មិនអាចសម្រេចបានគោលដៅសោះឡើយ។
ក្នុងសារបង្ហោះនោះ ប្រមុខដឹកនាំទីក្រុងកៀវសរសេរថា៖ «ថ្ងៃនេះគឺជាខួបគម្រប់៤ឆ្នាំ ចាប់តាំងពីលោក ពូទីន បើកការវាយលុក ជាមួយគោលដៅ៣ថ្ងៃដណ្ដើមយកទីក្រុងកៀវឲ្យបាន ហើយរឿងនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការតស៊ូរបស់យើង និងអំពីរបៀបដែលអ៊ុយក្រែនបានប្រយុទ្ធតស៊ូអស់រយៈពេលជាយូរមកនេះ»។

លោកបន្តថា៖ «នៅពីក្រោយសម្ដីទាំងនេះគឺជាការឈរជើងរបស់ប្រជាជនយើងរាប់លាននាក់ សេចក្ដីក្លាហានដ៏មហិមា ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ការតស៊ូអត់ធ្មត់ និងមាគ៌ាដ៏វែងឆ្ងាយដែលអ៊ុយក្រែនបានដើរ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ មក។ ក្រឡេកទៅមើលដើមទីនៃការឈ្លានពាន និងឆ្លុះបញ្ចាំងពីថ្ងៃនេះ យើងមានសិទ្ធិពេញលេញក្នុងការនិយាយថា៖ យើងបានការពារឯករាជ្យភាពរបស់យើង យើងមិនបានបាត់បង់រដ្ឋរបស់យើងឡើយ ហើយលោក ពូទីន ក៏មិនបានសម្រេចនូវគោលដៅរបស់គាត់ដែរ។ គាត់មិនអាចបំបាក់ស្មារតីជនជាតិអ៊ុយក្រែនបានទេ ហើយគាត់ក៏មិនបានឈ្នះសង្គ្រាមនេះដែរ។ យើងបានរក្សាការពារអ៊ុយក្រែន ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចបាននូវសន្តិភាព និងយុត្តិធម៌។ ជ័យយោ! អ៊ុយក្រែន»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


