កីឡា
ក្រុមស្នងការភ្នំពេញ ឈ្នះជើងឯកសម្តេច ស ខេង អមដោយប្រាន់រង្វាន់ ៥០ លានរៀល
ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ បានគ្រងជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ បន្ទាប់ពីបានយកឈ្នះក្រុមស្នងការខេត្តកោះកុង ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ ២០២៦។

ក្រុមស្នងការរាជធានីភ្នំពេញ បានបង្កើតកំណត់ត្រាយ៉ាងល្អឥតខ្ចោះក្នុងព្រឹត្តិការណ៍លើកទី៤នេះ។ ពួកគេបានឈ្នះទាំងអស់នៅវគ្គសន្សំពិន្ទុក្នុងពូល។ នៅវគ្គ ១៦ ក្រុមចុងក្រោយ ពួកគេបានយកឈ្នះ ក្រុមស្នងការខេត្តត្បូងឃ្មុំដោយលទ្ធផល ៣-០។

ភាពភ្ញាក់ផ្អើលបានកើតមានឡើងនៅពេលពួកគេបានទម្លាក់ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ស្នងការខេត្តស្វាយរៀង តាមរយៈជ័យជម្នះ ៣-០ នៅវគ្គ ៨ ក្រុមចុងក្រោយ ហើយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេបានយកឈ្នះ វិសាខា ដោយលទ្ធផល ៣-០ ទៀត មុនពេលលត់ក្រុមស្នងការខេត្តកោះកុងដោយលទ្ធផល ៣-០ ដើម្បីគ្រងជើងឯក លើកដំបូងរបស់ខ្លួនក្នុងប្រវត្តិពានរង្វាន់សម្តេចក្រឡាហោម ស ខេង។

ជាមួយគ្នានេះ ក្រុមអកសមុទ្រនារី បានឈ្នះជើងឯកផ្នែកនារី បន្ទាប់ពីបានយកឈ្នះលើក្រុមស្នងការរាជធានីភ្នំពេញ ដោយលទ្ធផល ៣-២។ ដូច្នេះក្រុមស្នងការរាជធានីភ្នំពេញបុរសបានឈ្នះជើងឯក និងផ្នែកនារីបានជើងឯករង។
ជ័យលាភីបុរស
- លេខ១៖ ស្នងការរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៥០ លានរៀល
- លេខ២៖ ស្នងការខេត្តកោះកុង ទទួលបានប្រាក់រង្វាន់ ២០ លានរៀល
- លេខ៣៖ វិសាខា ទទួលបានប្រាក់រង្វាន់ ១២ លានរៀល
- លេខ៤៖ កងពលធំអន្តរាគមន៍លេខ៣ ទទួលបានប្រាក់រង្វាន់ ៨ លានរៀល
ជ័យលាភីនារី
- លេខ១៖ អកសមុទ្រ ទទួលបានប្រាក់រង្វាន់ ១៥ លានរៀល
- លេខ២៖ ស្នងការរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៨ លានរៀល
- លេខ៣៖ ក្រសួងមហាផ្ទៃ ទទួលបានប្រាក់រង្វាន់ ៤ លានរៀល
- លេខ៤៖ ខេត្តពោធិ៍សាត់ ទទួលបានប្រាក់រង្វាន់ ២ លានរៀល
ជ័យលាភីឯកត្តជន
- ចាន់ វាសនា ជាកីឡាករល្អផ្តាច់គេប្រចាំព្រឹត្តិការណ៍
- ចាន់ វាសនា ជាកីឡាករល្អប្រយុទ្ធស្តាំ
- សុខ រ៉ាដូ ជាកីឡាករល្អប្រយុទ្ធស្លាបស្តាំ
- រុន សុខជា ជាកីឡាករល្អប្រយុទ្ធឆ្វេង
- ឧក រដ្ឋា ជាកីឡាករល្អរនាំងការពារ
- សោម សេរីសម្បត្តិ ជាកីឡាករល្អរនាំងការពារ
- យ៉ុន ខេមរៈ ជាកីឡាករលើកបាល់ល្អជាងគេ

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


