ព័ត៌មានជាតិ
អាជ្ញាធររាជធានីភ្នំពេញ គ្រោងបិទផ្សារមួយចំនួនធំទៀត នៅក្នុងក្រុង ដើម្បីកាត់ផ្តាច់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ ពិនិត្យឲ្យបានម៉ត់ចត់ចំពោះសកម្មភាពនៅតាមផ្សារនានា ដោយយើងនឹងត្រូវបិទផ្សារមួយចំនួនធំទៀតនៅក្រុងដើម្បីកាត់ផ្តាច់អោយបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននិងកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងរាជធានីភ្នំពេញ។

ការណែនាំបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងនារាត្រីថ្ងៃទី២៣មេសានេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារមួយចំនួន ដូចជាការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការរៀបចំវិធានការលើការបិទផ្សារនានា និងការងាររៀបចំកន្លែងយកសំណាកពីអ្នកសង្ស័យកូវីដ-១៩ ផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ចំពោះការងារនៃការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ អាជ្ញាធរខណ្ឌទាំងអស់ ត្រូវតែរៀបចំដោយការយកចិត្តទុកដាក់និងម៉ត់ចត់ ពិសេស រក្សាគម្លាតសុវត្ថិភាពចំពោះប្រជាពលរដ្ឋមកចាក់។

លោកឃួង ស្រេង បានបន្តទៀតថា កន្លងមកនេះយើងបានឃើញហើយនៅតាមផ្សារនានា បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ពេលពួកគាត់ទៅផ្សារហាក់មិនខ្លាចឆ្លងកូវីដ-១៩សោះឡើយ ។ទង្វើទាំងនេះ បានធ្វើអោយចំនួនអ្នកឆ្លងនៅតាមផ្សារនានានៅក្នុងក្រុងភ្នំពេញបានកើនឡើងយ៉ាងលឿន គួរឲ្យព្រួយបារម្ភ។
ដោយឃើញពីបញ្ហាប្រឈមខ្លាំងនេះ រដ្ឋបាលរាជធានីរបស់យើងបានធ្វើការបិទផ្សារជាបន្តបន្ទាប់ ហើយជាម្រោងយើងនឹងបិទផ្សារមួយចំនួនធំទៀត នៅក្នុងក្រុងភ្នំពេញ ដើម្បីកាត់ផ្តាច់អោយបាននូវ ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ។ចំពោះផ្សារដែលយើងត្រូវបិទបន្តទៀតនេះ មានផ្សារគីឡូម៉ែត្រ៦ ផ្សារគីឡូម៉ែត្រលេខ៧ និងផ្សារព្រែកព្នៅជាដើម ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងចេញលិខិតបិទតែម្តង។
លោកបញ្ជាក់ផងដែរថា បើទោះជាមានការបិទផ្សារក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតែអាចទិញបន្លែ ត្រីសាច់ ម្ហូបអាហារបាន តាមរយៈ អនឡាញ តាមឡានលក់បន្លែត្រី សាច់ឬ តាមរ៉ឺម៉ក ជាដើម ដោយមិនឲ្យពួកគាត់លក់លើសពីតម្លៃទីផ្សារឡើយ ដោយអាជ្ញាធររបស់យើងជាអ្នកតាមដាននិងពិនិត្យទៅលើតម្លៃនេះ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


