ព័ត៌មានអន្ដរជាតិ
ចិនប្រាប់រុស្ស៊ីថា ការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ មិនអាចទទួលយកបានទេ
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅថ្ងៃអាទិត្យថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់គឺមិនអាចទទួលយកបានទេ ខណៈប្រទេសចិនអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់និងបន្តកិច្ចចរចាឡើងវិញ ដើម្បីទប់ស្កាត់ជម្លោះក្នុងតំបន់កាន់តែខ្លាំង។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់រដ្ឋប្រទេសចិនកាលពីថ្ងៃអាទិត្យ ថ្ងៃទី០១ ខែមីនា, លោក វ៉ាង ប្រាប់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov តាមទូរស័ព្ទថា៖«ការសម្លាប់មេដឹកនាំនៃរដ្ឋអធិបតេយ្យដោយចេតនា និងញុះញង់ឱ្យមានការផ្លាស់ប្តូររបបគឺមិនអាចទទួលយកបានទេ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើរបបដឹកនាំអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ដោយបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេនី (Ali Khamenei)។
លោក វ៉ាង បានបន្តថា ប្រទេសចិនចង់បានការបញ្ឈប់សកម្មភាពយោធាដ៏ឃោរឃៅនេះជាបន្ទាន់ និងការវិលត្រឡប់ទៅរកការសន្ទនាវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញ នៅថ្ងៃអាទិត្យស្ថានទូតចិនប្រចាំអ៊ីស្រាអែលបានណែនាំប្រជាជនរបស់ខ្លួនឱ្យជម្លៀសទៅកាន់តំបន់ដែលមានសុវត្ថិភាព ក្នុងប្រទេស ឬចាកចេញទៅកាន់ប្រទេសអេហ្ស៊ីបតាមរយៈច្រកព្រំដែនតាបា។
ក្រសួងការបរទេសចិនលើកឡើងថា ពលរដ្ឋចិនបានរងរបួសនៅក្នុងការវាយប្រហារនេះ ហើយពួកគេមួយចំនួនបានជាប់គាំង ដោយព្រមានជនជាតិចិនកុំឱ្យធ្វើដំណើរទៅកាន់តំបន់នេះឱ្យសោះ។
ក្នុងការអត្ថាធិប្បាយមួយកាលពីថ្ងៃអាទិត្យ ទីភ្នាក់ងារសារព័ត៌មាន Xinhua បានរិះគន់ការវាយប្រហារនេះ ដោយហៅថា៖ «ជាការឈ្លានពានដ៏ឃោរឃៅប្រឆាំងនឹងប្រទេសអធិបតេយ្យនិងជាការត្រួតត្រាដោយអំណាចនយោបាយ»។
ភ្នាក់ងារ Xinhua បន្តថា៖ «ការប្រើប្រាស់កម្លាំងយោធារបស់ទីក្រុងវ៉ាស៊ីនតោន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាការចាកចេញពីបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ»។
គួរបញ្ជាក់ថា ជម្លោះនេះបណ្តាលឱ្យមានការរំខាន និងការលុបចោលជើងហោះហើរយ៉ាងច្រើន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


