ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនឱ្យបុគ្គលិករដ្ឋទៅធ្វើការត្រឹម ៤ថ្ងៃ/សប្តាហ៍ ដើម្បីដោះស្រាយបញ្ហាប្រេងឡើងថ្លៃ
ប្រទេសក្សត់ប្រេង ហី្វលីពីន គ្រោងកាត់បន្ថយថ្ងៃទៅធ្វើការងារនៅការិយាល័យសម្រាប់បុគ្គលិករដ្ឋ មកត្រឹម ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍ ដើម្បីឆ្លើយតបទៅនឹងការហក់ឡើងនៃតម្លៃប្រេងដោយសារតែសង្រ្គាមអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការឱ្យដឹងរបស់លោកប្រធានាធិបតី ហ្វឺរឌីណង់ ម៉ាកូស (Ferdinand Marcos) កាលពីសប្ដាហ៍មុន។

លោក ម៉ាកូស បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរនេះ នឹងអនុវត្តចំពោះការិយាល័យការងាររដ្ឋទាំងអស់ដោយចាប់ផ្ដើមពីថ្ងៃចន្ទនេះតទៅ ហើយវាគឺជាផ្នែកមួយនៃវិធានការឆ្លើយតបរបស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ចដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។
លោកបានព្រមានថា ការបិទច្រកហ័រមូហ្ស (Hormuz) ដែលជាផ្លូវដឹកប្រេងប្រមាណ ២០% នៃតម្រូវការពិភពលោក អាចធ្វើឱ្យតម្លៃប្រេងសាំងកន្លែងស្ថានីយចាក់សាំងក្នុងស្រុកហ្វីលីពីន កើនដល់ ៧,៤៨ ប៉េសូ(០,១២ ដុល្លារ)/លីត្រ ១៧,២៨ ប៉េសូ/លីត្រ សម្រាប់ប្រេងម៉ាស៊ូត និង ៣២,៣៥ ប៉េសូ/លីត្រ សម្រាប់ប្រេងសាំង Kerosene។
លោកបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ យ៉ាងដូច្នេះថា៖ «យើងគឺជាជនរងគ្រោះនៃសង្រ្គាម ដែលយើងមិនបានជ្រើសរើស»។ លោកបន្ថែមថា គេមិនច្បាស់ថាវានឹងបញ្ចប់ពេលណាទេ ប៉ុន្តែ «យើងគ្រប់គ្រងពីរបៀបដែលយើងការពារប្រជាជនហ្វីលីពីន»។
គួរគូសបញ្ជាក់ថា ហ្វីលីពីននាំចូលប្រេងឆៅភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ហើយនៅតែពឹងផ្អែកលើរោងចក្រថាមពល ដែលដំណើរការដោយប្រេងដើម្បីបង្កើតអគ្គិសនី។ សង្គ្រាមមជ្ឈិមបូព៌ា ក៏គំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខការងាររបស់ប្រជាជនហ្វីលីពីនជាង ២ លាននាក់ ដែលកំពុងធ្វើការនៅមជ្ឈិមបូព៌ាផងដែរ។
លោក ម៉ាកូស ក៏បានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាលទាំងអស់កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងថាមពលរបស់ពួកគេចន្លោះពី ១០-២០% បិទដំណើរទស្សនកិច្ចសិក្សារបស់រដ្ឋាភិបាល និងសកម្មភាពកសាងក្រុមផ្សេងៗ ក៏ដូចជា «បើកកិច្ចប្រជុំនានាតាមអនឡាញតាមដែលអាចធ្វើបាន»។
លោកបានជំរុញឱ្យសភាបើកផ្លូវឱ្យលោកកាត់បន្ថយពន្ធលើផលិតផលប្រេងឥន្ធនៈ ប្រសិនបើតម្លៃប្រេងឆៅឡើងដល់ ៨០ ដុល្លារ/បារ៉ែល ក៏ដូចជាធ្វើវិសោធនកម្មច្បាប់ប្រេងឥន្ធនៈជីវ ដើម្បីឱ្យថ្លៃអេតាណុលជីវចុះថោក ហើយអាចប្រើសម្រាប់លាយជាមួយផលិតផលប្រេងឥន្ធនៈ។
តម្លៃប្រេងឆៅអន្តរជាតិម៉ាក Brent និង WTI គិតត្រឹមថ្ងៃចន្ទ (៩ មីនា) បានកើនឡើងដល់ជិត ១២០ ដុល្លារ/បារ៉ែល រួចទៅហើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


