Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំគំរាម​វាយ​​ប្រហារ​ជាថ្មី ​លើកោះ«Kharg»​​ជាទីតាំង​​ផលិត​ប្រេង​ដ៏សំខាន់​របស់​អ៊ីរ៉ង់​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ​បាន​គំរាម​វាយ​ប្រហារ​​​ជាថ្មី​​បន្ថែមទៀត​​លើកោះ ​Kharg របស់អ៊ីរ៉ង់ ជា​ពិសេស លោក ត្រាំ បាន​​​ជំរុញ​​ឱ្យ​សម្ព័ន្ធ​មិត្ត​ដាក់​ពង្រាយ​នាវា​ចម្បាំង​ ដើម្បី​ធានាសុវត្ថិភាព​ច្រកសមុទ្រ Hormuz ខណៈ​ទីក្រុងតេហេ​រ៉ង់​សន្យាថា នឹងបង្កើន​ការឆ្លើយតប​សង​សឹក​ជា​បន្ត​បន្ទាប់​ត្រឡប់​ទៅ​​​វិញ​។​ នេះ​បើយោង​តាម​ Al Jazeera ផ្សាយ​ថ្ងៃ​ទី​១៥​ ខែមីនា ឆ្នាំ​២០២៦ ។

កោះ ​Kharg របស់អ៊ីរ៉ង់! រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ប្រាប់​សារព័ត៌មាន NBC News កាលពីថ្ងៃសៅរ៍ថា៖«ការ​វាយ​ប្រហារ​របស់​សហរដ្ឋអាមេរិកបានបំផ្លាញ​ទាំង​ស្រុងលើ​មជ្ឈម​ណ្ឌល​នាំ​ចេញ​ប្រេង​ជា​​ច្រើន»។

មិន​តែ​ប៉ុណ្ណោះ លោក​ ត្រាំ​ ​បាន​ព្រមាន​ថា​ នឹង​មាន​ការវាយប្រហារបន្ថែមទៀតលើកោះនេះ​។

លោក​ថា​៖«យើងអាច​នឹងវាយប្រហារវាពីរ​បីដងទៀត ដើម្បី​តែ​ការ​សប្បាយប៉ុណ្ណោះ​»។

គួរ​បញ្ជាក់​ថា​ ប្រសិន​បើ​ការ​លើក​ឡើងនេះ​ត្រូវបានអនុវត្ត​មែន​នោះ​ វា​នឹង​បង្ហាញថា ​ប្រធានាធិបតី​រូប​នេះ​ ចង់​វាយ​ប្រហារ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់​កាន់​តែ​ខ្លាំង​ឡើង​ ខណៈ​លោកធ្លាប់​បាន​និយាយ​ពី​មុន​ថា សហ​រដ្ឋ​អា​មេរិក​កំណត់​គោល​ដៅតែទីតាំងយោធា​នៅ​លើ​កោះ​ Kharg ដែល​ជាម​ជ្ឈមណ្ឌល​ផលិត​​ប្រេងដ៏សំខាន់​​​របស់​អឺរ៉ង់​ប៉ុណ្ណោះ​។​

ចំណែក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក Abbas Araghchi បាន​និយាយថា​ អ៊ីរ៉ង់​នឹង​ឆ្លើយតប​ទៅនឹងការវាយប្រហារណាមួយ​លើ​រោង​ចក្រ​ថាមពល​របស់ខ្លួន​។ ទោះបី​យ៉ាងណា លោក​ក៏​បាន​បដិសេធ​ចំពោះ​មតិ​យោបល់​របស់​ប្រធានាធិបតី​អាមេរិក​ផង​ដែរ​។

លោក Araghchi ប្រាប់កម្មវិធី Face the Nation Sunday របស់សារព័ត៌មាន​ CBS ថា​៖ « នេះ​ជាសង្គ្រាមខុសច្បាប់​ដែលគ្មានជ័យជម្នះ។ មាន​មនុស្ស​ជា​ច្រើន​​ស្លាប់​ ដោយសារតែប្រធានាធិបតី ត្រាំ​ ចង់បាន​ភាព​សប្បាយ​រីករាយ»។

លោក Araghchi ប្រាប់​សារព័ត៌មាន​ MS NOW ថា៖ «សហរដ្ឋអាមេរិក​បាន​វាយប្រហារកោះ Kharg ចំនួន​ពីរកន្លែង​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម គឺ​ទី​ក្រុង Ras Al-Khaimah និង​កន្លែងមួយទៀត​នៅ​ជិតទីក្រុងឌូបៃខ្លាំង។ វា​គ្រោះ​ថ្នាក់ណាស់​! អ៊ីរ៉ង់នឹង​ព្យាយាម​ការពារ​​មិន​​ឱ្យវាយប្រហារតំបន់​ដែល​មាន​ប្រជាជនរស់​នៅទីនោះ​ទេ​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម