ព័ត៌មានអន្ដរជាតិ
អធិការបតីអាល្លឺម៉ង់ថ្លែងចំៗ ថា សង្គ្រាមនៅអ៊ីរ៉ង់«ខ្វះមូលដ្ឋានច្បាប់» និង បដិសេធចូលរួម
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសជាសាធារណៈថា អាល្លឺម៉ង់នឹងមិនចូលរួមក្នុងសង្គ្រាមនៅអ៊ីរ៉ង់ដែលដឹកនាំដោយសហរដ្ឋអាមេរិក និង អ៊ីស្រាអែលនោះទេ ដោយសារតែសង្គ្រាមនេះគ្មានមូលដ្ឋានច្បាប់ដែលអនុញ្ញាតឲ្យអាល្លឺម៉ង់ចូលរួម។

ការថ្លែងរបស់ប្រមុខដឹកនាំអាល្លឺម៉ង់ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យប្រទេសក្នុងសម្ត័ន្ធមិត្តណាតូជួយ និងបង្កើតសម្ព័ន្ធមិត្តថ្មីដើម្បីធានាសុវត្ថិភាពដោយការអមដំណើរនាវាដឹកប្រេងតាមច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងទាំងស្រុងដោយអ៊ីរ៉ង់នោះ។
នៅក្នុងសន្និសីទសារព័ត៌មាននៅអីក្រុងប៊ែរឡាំងនៅថ្ងៃចន្ទ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និយាយថា៖«យើងខ្វះការអនុម័តពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបឬក៏ អង្គការណាតូ ដែលទាមទារស្ថិតនៅក្រោមច្បាប់ជាមូលដ្ឋាន»។ តាមសេចក្តីរាយការណ៍របស់រ៉យទ័រនៅថ្ងៃទី១៧ខែមីនានេះ។
មិនត្រឹមតែប៉ុណ្ណោះទេ ប្រមុខដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា អំពើប្រទូសរ៉ាសដែលកំពុងកើនឡើង នឹងបង្កហានិភ័យកាន់តែធំចំពោះតំបន់ ដែលរហូតមកដល់ពេលនេះចំនួនអ្នកស្លាប់នៅប្រទេសអ៊ីរ៉ង់បានកើនឡើងរហូដល់ប្រមាណ១៥០០នាក់ ខណៈដែលអ៊ីរ៉ង់បានវាយប្រហារតបតវិញលើប្រទេសនានានៅឈូងសមុទ្រដែលមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក។
តាមសេចក្តីរាយការណ៍របស់ Al Jazeera ប្រទេសចំនួន១២ដែលមានប្រជាជនស្លាប់និងរបួសដោយសារតែការវាយប្រហារនៅមជ្ឈិមបូព៌ា។
លោក Merz និយាយថា៖«ព្រោះហេតុនោះ សង្គ្រាមនេះត្រូវតែបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ជាមួយផែនការនិងយុទ្ធសាស្រ្តជាក់លាក់»។
ប្រមុខដឹកនាំអាល្លឺម៉ង់ក៏បានព្រលយដែរថា មុនសង្គ្រាមនេះផ្ទុះឡើង អាល្លឺម៉ង់មិនត្រូវបានពិភាក្សានោះទេ ហើយ អធិការបតីបានសម្តែងការគាំទ្រចំពោះដំណោះស្រាយការទូតមិនមែនយោធាទេចំពោះជម្លោះបែបនេះ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


