ព័ត៌មានអន្ដរជាតិ
ត្រាំស្តីឲ្យ ណាតូ កប់ៗមាត់ថា កំពុងសាង «កំហុសដ៏ល្ងង់ខ្លៅបំផុត» ដែលមិនជួយអាមេរិកបើកច្រក Hormuz
កំហឹងរបស់លោក ដូណាល់ ត្រាំ លើសម្ព័ន្ធមិត្តដែលមិនព្រមជួយអាមេរិក បើកច្រកសមុទ្រ Hormuz កាន់តែខ្លាំងៗឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយលោកបានបន្ទោសគេឯងប៉ាតណាប៉ាតណី ហើយឥឡូវនេះ បានស្តីឲ្យណាតូទៀតហើយ ដោយបន្ទោសថា អង្គការនេះកំពុងសាង «កំហុសដ៏ល្ងង់ខ្លៅបំផុត» ដែលមិនព្រមជួយអាមេរិក បើកច្រកនេះ។

ប្រាប់អ្នកសារព័ត៌មានក្នុងវិមានកាពីតូល និងផ្សាយដោយ Reuters នៅថ្ងៃពុធទី១៨ខែមីនាឆ្នាំ២០២៦ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំនិយាយថា សម្ព័ន្ធមិត្តអង្គការណាតូភាគច្រើនបានផ្តល់ដំណឹងមកអាមេរិកវិញថា ពួកគេមិនចង់ចូលខ្លួនពាក់ព័ន្ធក្នុងប្រតិបត្តិការយោធានៅអ៊ីរ៉ង់ឡើយ ដែលនេះជាទង្វើមួយត្រូវបានលោកហៅថាជា «កំហុសដ៏ល្ងង់ខ្លៅបំផុត»។
លោកលើកឡើងថា៖ «គ្រប់គ្នាស្របតាមយើង ប៉ុន្តែពួកគេមិនចង់ជួយ។ តើអ្នកដឹងទេ ក្នុងនាមអាមេរិក យើងត្រូវតែចងចាំរឿងនេះទុក ព្រោះយើងគិតថាវាជារឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ខ្ញុំធ្លាប់គិតថាអឺរ៉ុបនឹងបញ្ជូននាវាបោសសម្អាតមីនមកជួយក្នុងប្រតិបត្តិការនៅច្រកសមុទ្រនេះ។ វាមិនមែនជារឿងធំដុំអ្វីទេ ប៉ុន្តែវាគឺជារឿងអយុត្តិធម៌ សម្រាប់អាមេរិក»។
មុននេះ លោកត្រាំ បានពន្លះសម្ព័ន្ធមិត្តរួចហើយ ដោយបន្ទោសចំៗថា រាប់ឆ្នាំហើយអាមេរិកខំជួយពួកគេការពារខ្លួនពីសត្រូវខាងក្រៅ ប៉ុន្តែពួកគេបែរជាគ្មានភក្តីភាពនិងមិនជួយអាមេរិកទៅវិញ។

ថ្លែងក្នុងព្រឹត្តិការណ៍នៅសេតវិមានកាលពីថ្ងៃចន្ទទី១៦ខែមីនាឆ្នាំ២០២៦ មេដឹកនាំរូបនេះនិយាយថា ប្រទេសទាំងនោះមិនមានភក្តីភាពគ្រប់គ្រាន់សោះឡើយចំពោះអាមេរិក បន្ទាប់ពីទទួលបានការគាំទ្រផ្នែកសន្តិសុខអស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ។
លោកលើកឡើងថា៖ «ប្រទេសខ្លះពេញចិត្តចំពោះរឿងនេះ ហើយខ្លះទៀតមិនពេញចិត្តឡើយ។ មានប្រទេសខ្លះដែលយើងបានជួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ យើងបានការពារពួកគេពីប្រភពខាងក្រៅដ៏គួរឲ្យខ្លាច ប៉ុន្តែពួកគេមិនសូវពេញចិត្តទៅវិញ។ យ៉ាងណា មានប្រទេសខ្លះកំពុងបញ្ជូននាវាមកហើយ»។
មុននេះដែរ លោកត្រាំបានអំពាវនាវឲ្យប្រទេសជាសម្ព័ន្ធមិត្តជួយអន្តរាគមន៍ដើម្បីការពារសុវត្ថិភាពច្រក Hormuz ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងរហូតដល់១ភាគ៥ នៃពិភពលោក។ លោកបង្ហើបថា បានទាក់ទងទៅកាន់៧ប្រទេសរួចហើយ ដែលក្នុងនោះរួមមានទាំង ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេស ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


