ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិដាំក្បាលចុះជាង ១ ៣០០ ដុល្លារ រាប់តាំងពីចុងខែមករា ធ្ងន់បំផុតគឺសប្ដាហ៍មុន
តម្លៃមាសអន្តរជាតិបានធ្លាក់ដាំក្បាលចុះជាបន្តបន្ទាប់អស់ជាង ១ ០០០ ដុល្លារ/អោន ក្រោយហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅចុងខែមករា ដែលការធ្លាក់ចុះនោះធ្ងន់ធ្ងរបំផុតនៅសប្ដាហ៍មុន ចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ាកំពុងបង្កក្ដីបារម្ភពីសម្ពាធអតិផរណាទូទាំងសកល ដែលឱ្យបណ្ដាធនាគារកណ្ដាលរឹតបណ្ដឹងអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃមាសសម្រាប់ការជួញដូរភ្លាមៗ (Spot Gold) បានធ្លាក់ចុះ ៥,៨% មកនៅត្រឹម ៤ ២២៦ ដុល្លារ/អោន គិតត្រឹមម៉ោង ២ កន្លះរសៀល ថ្ងៃចន្ទ (២៣ មីនា) នៅទីក្រុងហុងកុង ដែលនោះជាតម្លៃទាបបំផុតរាប់តាំងពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំមុន និងជាការធ្លាក់ចុះសម្រាប់ការជួញដូរ ៩ ថ្ងៃជាប់ៗគ្នា។
កាលពីសប្ដាហ៍មុន វាបានធ្លាក់ចុះរហូតដល់ ១០% ដែលជាការធ្លាក់ចុះក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ដ៏អាក្រក់បំផុតក្នុងរយៈពេល ៤៣ ឆ្នាំ ពោលគឺរាប់តាំងពីខែកុម្ភៈ ឆ្នាំ ១៩៨៣។
រាប់ពីកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត ៥ ៥៩២ ដុល្លារ/អោន នៅថ្ងៃទី ២៩ មករា មក តម្លៃមាសនៅពេលនេះ បានធ្លាក់ចុះប្រមាណ ២៤,៥% រួចទៅហើយ ពោលគឺប្រមាណ ១ ៣៦៨ ដុល្លារ/អោន។
អ្នកជំនាញបានប្រាប់រ៉យទ័រថា ដោយសារជម្លោះអ៊ីរ៉ង់នៅតែបន្ត ហើយតម្លៃប្រេងនៅតែខ្ពស់ វិនិយោគិនបានផ្លាស់ប្ដូរការរំពឹងទុករបស់ពួកគេលើធនាគារកណ្ដាលជុំវិញពិភពលោក ពីការកាត់បន្ថយអត្រាការប្រាក់ ទៅដំឡើងអត្រាការប្រាក់វិញ ដែលនោះហើយ ធ្វើឱ្យការទិញមាសលែងសូវទាក់ទាញ។
បច្ចុប្បន្ននេះ តម្លៃប្រេងឆៅអន្តរជាតិនៅតែខ្ពស់ ប្រមាណជាង ១១០ ដុល្លារ/បារ៉ែល (ការជួញដូរនៅថ្ងៃចន្ទ ២៣ មីនា) ដោយសារតែភាពតានតឹងនៅជុំវិញច្រកសមុទ្រហ័រមូហ្ស ដែលបញ្ហានេះ ជំរុញឱ្យមានការភ័យខ្លាចអំពីអតិផរណា។
ជាធម្មតា អតិផរណាខ្ពស់អាចជំរុញតម្លៃមាស ដែលគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព ដោយសារតែវាបង្កើតភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច។ យ៉ាងណាមិញ អត្រាការប្រាក់ខ្ពស់ ដែលសំដៅលើភាពតឹងរុឹងនៃគោលនយោបាយហិរញ្ញវត្ថុ អាចបញ្ច្រាសនិន្នាការបែបនេះ។
ការធ្លាក់ចុះនៃតម្លៃមាសឥឡូវនេះ ក៏រួមចំណែកផងដែរដោយភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិក និងការសម្រេចចិត្តរបស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed) កាលពីសប្ដាហ៍មុន ក្នុងការរក្សាអត្រាការប្រាក់គោលឱ្យនៅដដែល (៣,៥-៣,៧៥%) ដោយសំអាងលើភាពមិនប្រាកដប្រជានៃជម្លោះនៅអ៊ីរ៉ង់លើសេដ្ឋកិច្ចអាមេរិក។ ការសម្រេចចិត្តនេះ កំពុងបង្កើនក្ដីរំពឹងថា Fed អាចនឹងដំឡើងអត្រាការប្រាក់ម្ដងទៀត ដោយបញ្ច្រាស់ទៅនឹងអ្វីដែលខ្លួនបានធ្វើនៅឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


