ព័ត៌មានជាតិ
មេពន្ធនាគារណែនាំគ្រប់ពន្ធនាគារត្រូវមានវិធានការទប់ស្កាត់ជំងឺដែលបង្កឡើងក្នុងរដូវក្ដៅនេះ ខណៈមានការព្រមានពីការឡើងកម្ដៅ
ដោយមានការព្រមានអំពីការឡើងកម្ដៅនៅកម្ពុជា ក្នុងអំឡុងខែមេសានេះ អគ្គនាយកពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានណែនាំដល់មណ្ឌលអប់រំកែប្រែ និងបណ្ដាពន្ធនាគារនៅទូទាំងប្រទេសត្រូវមានវិធានការបង្ការទប់ស្កាត់ជំងឺផ្សេងៗដែលអាចបង្កឡើងក្នុងរដូវក្ដៅនេះ។

លោកបានសង្កត់ធ្ងន់ដល់ការយកចិត្តទុកដាក់ទៅលើការពិនិត្យ និងព្យាបាលជំងឺរបស់ជនជាប់ឃុំ ដោយធ្វើយ៉ាងណាត្រូវត្រៀមវិធានការបន្ទាន់ក្នុងការដោះស្រាយបញ្ហាចំពោះមុខនេះដែលនាំឱ្យមានការរាំងស្ងួត កង្វះទឹកប្រើប្រាស់ និងកើតមានជំងឺផ្សេងៗ។
ការណែនាំដូច្នេះពីអគ្គនាយកពន្ធនាគារ បានធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍ថា នៅប្រទេសកម្ពុជា ខេត្តមួយចំនួន ជាអាទិ៍ខេត្តបន្ទាយមានជ័យ បាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ តាកែវ និងព្រះវិហារ នឹងអាចជួបរលកកម្តៅខ្លាំង ដោយសីតុណ្ហភាពក្នុងខេត្តទាំងនេះនឹងឈានដល់ចន្លោះពី៣៧អង្សារសេ ដល់៤២អង្សារសេ ដែលខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ ក្នុងរយៈពេលដើមខែមេសានេះ។

ប្រឈមនឹងរលកកម្តៅខ្ពស់ខ្លាំងបែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗដែលអាចកើតមានជាយថាហេតុទៅលើមនុស្ស សត្វ រុក្ខជាតិ និងជាពិសេសយកចិត្តទុកដាក់ថែទាំសុខភាពលើមនុស្សចាស់ ស្ត្រី និងកុមារ។
លើកឡើងក្នុងពេលដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែមីនា របស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអគ្គនាយករង ប្រធាននាយកដ្ឋានជំនាញទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត លោក ឈន សាណាត ក៏ណែនាំឱ្យមានការបន្តយកចិត្តទុកដាក់លើការផ្គត់ផ្គង់របបអាហារជនជាប់ឃុំ ត្រូវបង្កើនការបញ្ចេញជនជាប់ឃុំធ្វើលំហាត់ប្រាណ ក៏ដូចជាបន្តកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ព្រមជាមួយភាពម្ចាស់ការបង្កើតកម្មវិធីថ្មីឲ្យស្របនឹងស្ថានភាពជាក់ស្ដែង។

លោក ក៏បានលើកឡើងពីវិធានការជាក់ស្តែងលើការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គីសនីផងដែរ ដើម្បីកាត់បន្ថយឲ្យបានជាអតិបរមានៅកន្លែងការងារមិនចាំបាច់ ឬឧបករណ៍ប្រើថាមពលខ្ពស់ ដោយត្រូវត្រៀមបម្រុងប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹក មធ្យោបាយដឹកជញ្ជូន ជាពិសេសរថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យ និងតម្រូវការចាំបាច់ផ្សេងៗទៀត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


