ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ខ្លាចខូចឈ្មោះ បើចូលចាប់ខ្លួនលោក ហ្សេលេនស្គី ដូចអាមេរិកធ្វើដាក់វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់
រុស្ស៊ីនឹងបាត់បង់ការគោរពនៅលើឆាកអន្តរជាតិឬអាចខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ បើខ្លួនធ្វើសកម្មភាពយោធាចាប់ខ្លួនប្រធានាធិបតី អ៊ុយក្រែន ដូច អាមេរិកធ្វើនៅវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់ ដោយព្យាយាមចាប់ពង្រត់ ឬធ្វើឃាតមេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់។ នេះបើតាមការលើកឡើងដោយលោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Russia 1 ដែលបានចាក់ផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកស្រី Matviyenko បានច្រានចោលការចាប់ខ្លួនលោក ហ្សេលេនស្គី តាមរបៀបដូចគ្នាដែលសហរដ្ឋអាមេរិកបានចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក Nicolas Maduro ក្នុងអំឡុងពេលវាយឆ្មក់កុម្ម៉ង់ដូនៅទីក្រុង Caracas កាលពីបីខែមុន។
លោកស្រីបាននិយាយថា «វាមិនមែនជារចនាប័ទ្មរបស់យើងទេ។ យើងជាប្រទេសមួយដែលគោរពខ្លួនឯង និងត្រូវបានគោរពដោយអ្នកដទៃ។ យើងនឹងបាត់បង់ការគោរពពីអន្តរជាតិ ប្រសិនបើយើងងាកទៅរកវិធីសាស្រ្តបែបនេះ»។
លោកស្រីបានបន្ថែមថា ទោះបីជាអាមេរិក «មិនបានសម្រេចអ្វីទាំងអស់» ដោយការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei ក៏ដោយ ប៉ុន្តែស្នាមប្រឡាក់លើកេរ្តិ៍ឈ្មោះរបស់ខ្លួននឹងនៅតែមាននៅក្នុងប្រវត្តិសាស្ត្រជារៀងរហូត។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបន្ថែមថា លោកហ្សេលេនស្គី គួរតែ «ប្រឈមមុខនឹងការកាត់ក្តី និងត្រូវទទួលទោសចំពោះសកម្មភាពរបស់គាត់»។
រុស្ស៊ីតែងតែព្យាយាមបង្ហាញពិភពលោក (ជាពិសេសប្លុក BRICS និងប្រទេសអព្យាក្រឹត) ថាខ្លួនគោរពសណ្តាប់ធ្នាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់រដ្ឋ មិនមែនធ្វើសកម្មភាពដូចប៉ូលិសពិភពលោក ដែលដើរចាប់មេដឹកនាំប្រទេសផ្សេងតាមអំពើចិត្តដូចអាមេរិកនោះទេ។ នៅក្នុងនោះដែរ ទីក្រុងមូស្គូធ្លាប់ព្រលយក្នុងន័យរិះគន់អាមេរិកថា ការដើរចាប់មេដឹកនាំបរទេសគឺជាសកម្មភាព «ចោរព្រៃ» ឬ «អាណានិគមនិយម»៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ខណៈកិច្ចខិតខំបញ្ចប់ជម្លោះមជ្ឈិមបូព៌ា លោក ហ្សេលេនស្គី ដាក់សំណើឈប់បាញ់ជាមួយរុស្ស៊ីតាមរយៈអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


