ព័ត៌មានអន្ដរជាតិ
ព្យុះខែប្រាំងដ៏កាចសាហាវ វាយប្រហារ៧ខេត្តនៅថៃ ខ្ទេចផ្ទះរាប់រយខ្នង
ព្យុះខែប្រាំងដ៏កាចសាហាវ បានវាយប្រហារខេត្តចំនួន៧នៅក្នុងប្រទេសថៃ បណ្តាលឲ្យផ្ទះសម្បែងពលរដ្ឋរាប់រយខ្នងរងការខូចខាតយ៉ាងដំណំ។

តាមការផ្សាយរបស់ The Nation ដែលដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម, ព្យុះខែប្រាំងដែលបោកបក់ជាមួយកម្លាំងខ្យល់ខ្លាំង បានវាយប្រហារខេត្ត Yasothon, Lop Buri, Ubon Ratchathani, Amnat Charoen, Surin, Nakhon Ratchasima និង Prachin Buri កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦។

សរុបជារួម ផ្ទះ២៦៨ខ្នងត្រូវបំផ្លាញក្នុង៦៥ភូមិ ២១ឃុំ ១០ស្រុក ខណៈខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Yasothon និង Lop Buri ដោយនៅទីនោះ ក៏មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសទេ ប៉ុន្តែអាជ្ញាធរបានចេញការព្រមានឲ្យពលរដ្ឋប្រុងប្រយ័ត្នព្រោះ ព្យុះមិនទាន់ទៅផុតទេ អាចកើតឡើងទៀតនៅប៉ុន្មានថ្ងៃខាងមុខ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


