ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំងមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែក ខ្ទាតចូលដីថៃ បង្កឲ្យមានការជម្លៀសខ្លួនជាបន្ទាន់
ស្ថានការណ៍នៅតាមបណ្តោយព្រំដែនថៃ និងមីយ៉ាន់ម៉ា បានប្រែជាមានភាពវឹកវរយ៉ាងខ្លាំង នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ នៅពេលដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសមីយ៉ាន់ម៉ា បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាទៅលើមន្ទីរពេទ្យមួយកន្លែងរបស់ក្រុមឧទ្ទាមការ៉ែន (KNU)។

ក្នុងប្រតិបត្តិការនេះ យន្តហោះចម្បាំងប្រភេទ Yak-130 និង MiG-29 បានទម្លាក់គ្រាប់បែកចំនួន៩គ្រាប់ តម្រង់ទៅលើតំបន់មន្ទីរពេទ្យ និងសហគមន៍ដែលស្ថិតក្នុងក្រុង Bue So រដ្ឋការ៉ែន ដែលមានចម្ងាយត្រឹមតែ ៥០០ម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសថៃ។
បើតាម Khaosod មានគ្រាប់បែកមួយគ្រាប់បានធ្លាក់ទៅលើទឹកដីថៃ ត្រង់តំបន់មាត់ទន្លេ Salween ក្បែរភូមិ Mae Sam Laep ខេត្ត Mae Hong Son។ ការផ្ទុះនៃគ្រាប់បែកនេះ បានបង្កឲ្យមានភាពភ័យស្លន់ស្លោដល់ប្រជាពលរដ្ឋថៃដែលរស់នៅក្បែរនោះយ៉ាងខ្លាំង រហូតធ្វើឲ្យពួកគេនាំគ្នារត់ភៀសខ្លួនដើម្បីសុវត្ថិភាព។ ភ្លាមៗនោះ កម្លាំងទាហានព្រៃរបស់ថៃ និងអាជ្ញាធរមូលដ្ឋាន បានចុះទៅអន្តរាគមន៍ និងជួយជម្លៀសអ្នកភូមិឲ្យទៅសម្រាកនៅតំបន់មានសុវត្ថិភាពក្នុងភូមិ Huai Kong Kaad ជាបណ្តោះអាសន្ន។
រហូតមកដល់ពេលនេះ ចំនួនអ្នករងគ្រោះ ឬការខូចខាតនៅខាងភាគីមីយ៉ាន់ម៉ានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ ដែលការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមការ៉ែន បានរាលដាលដល់ព្រំដែន។ កាលពីពេលថ្មីៗកន្លងទៅ ការវាយប្រហារតាមអាកាសបែបនេះក៏ធ្លាប់បានកើតឡើងនៅតំបន់ផ្សេងទៀតដែលទល់មុខនឹងទឹកដីថៃផងដែរ ដោយកាលណោះមានជនស៊ីវិលការ៉ែនដែលរងរបួសជាច្រើននាក់ ត្រូវបានបញ្ជូនឆ្លងដែនមកព្យាបាលនៅតាមមណ្ឌលសុខភាពក្នុងប្រទេសថៃ៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


