សន្តិសុខសង្គម
អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញចម្រុះ ចំនួន០៣ឃ្លាំង អស់ស្ទើរទាំងស្រុង នៅសង្កាត់ព្រែកលាប
ឃ្លាំងស្តុកទំនិញចម្រុះចំនួន ០៣ឃ្លាំង ត្រូវបានអណ្តាតភ្លើងលេបត្របាក់ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កអោយមនុស្ស ០៤នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្តុកទំនិញមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិបាក់ខែង ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ គេឃើញផ្សែងហ៊ុយខ្មួលខ្មាញ់ យ៉ាងសន្ធោសន្ធៅ ពាសពេញផ្ទៃអាកាស បង្កអោយផ្អើលឆោរឡោរ អ្នករស់នៅក្បែរឃ្លាំងខាងលើ ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍មកជួយបាញ់ពន្លត់ ការពាររាលដាលដល់ឃ្លាំងផ្សេងដទៃទៀត ព្រោះចំណុចឆាបឆេះនេះ មានឃ្លាំងជាច្រើនជាប់ៗគ្នា និងភាគច្រើនស្តុកទំនិញចម្រុះគ្រប់ប្រភេទ។



អគ្គិភ័យនេះដែរបានបង្កខូចខាតឆេះឃ្លាំងចំនួន ០៣ មានឃ្លាំងទូរក្លាសេ, ឃ្លាំងស្តុកទុកសម្ភារៈ គ្រឿងសំណង់ ,ឃ្លាំងស្តុកទុកប្រេងឆា រួមទាំងអីវ៉ាន់ក្នុងឃ្លាំងអស់ទាំងស្រុង ហើយបានបង្កអោយមនុស្ស ០៤នាក់រងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ក្នុងនោះប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការរាជធានី ២១គ្រឿង , រថយន្តជំនួយបុរីវិមានភ្នំពេញ ០១គ្រឿង , រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង , រថយន្តទីក្រុងជ្រោយចង្វារ ០៣គ្រឿង , រថយន្តកងពលតូចង៧០ ០៨គ្រឿង , ក្រសួងមហាផ្ទៃ ០៤គ្រឿង និងរថយន្តបុរីប៉េងហួត ០២គ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំណែកមូលហេតុ ដែលបង្កអោយមានការឆាបឆេះនេះ សមត្ថកិច្ចជំនាញ កំពុងប់កការស្រាវជ្រាវ ជុំវិញទីតាំងខាងលើផងដែរ ៕ អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


