កូវីដ-១៩
ប្រេស៊ីល ចាប់ផ្ដើមផលិតវ៉ាក់សាំងការពារកូវីដខ្លួនឯង ដោយមិននាំចូលវត្ថុធាតុដើមពីបរទេស
អភិបាលរដ្ឋលោក Joao Doria បានប្រកាសថា វិទ្យាស្ថាន Butantan ដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ដែលជាកន្លែងស្រាវជ្រាវវេជ្ជសាស្រ្ត គ្រប់គ្រងដោយរដ្ឋកាលពីថ្ងៃពុធ បានចាប់ផ្តើមផលិតវ៉ាក់សាំង ButanVac ដែលជាវ៉ាក់សាំងដំបូងបង្អស់របស់ប្រេស៊ីល ប្រឆាំងនឹងជំងឺកូវីដ ១៩ ។

លោក Doria បាននិយាយនៅក្នុងសន្និសីទកាសែត នៅវិទ្យាស្ថានដែលត្រូវបានផ្តល់មូលនិធិ ដោយរដ្ឋាភិបាលរដ្ឋថា “វានឹងក្លាយជា វ៉ាក់សាំងដំបូងបង្អស់ ដែលផលិតទាំងស្រុងនៅក្នុងប្រទេសប្រេស៊ីល ដោយមិនចាំបាច់នាំចូលវត្ថុធាតុដើម ពីបរទេស” ។
ការផលិតដំបូង ត្រូវបានរំពឹងថា នឹងមានចំនួន ១៨ លានដូស នៅពាក់កណ្តាលខែកក្កដា ទោះបីជាទីភ្នាក់ងារគ្រប់គ្រងសុខភាពរបស់ប្រទេសប្រេស៊ីល (Anvisa) មិនទាន់អនុញ្ញាតឲ្យចាក់វ៉ាក់សាំងនេះក៏ដោយ ។

លោក Doria បាននិយាយថា “នៅក្នុងឆមាសទីមួយនៃខែកក្កដា វ៉ាក់សាំង ButanVac នឹងត្រៀមរួចរាល់សម្រាប់ប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ ។
ទន្ទឹមនោះ ទីភ្នាក់ងារ Anvisa កាលពីថ្ងៃអង្គារ បានស្នើសុំឯកសារបន្ថែមពីវិទ្យាស្ថាន មុនពេលអនុញ្ញាតឲ្យមានការចាប់ផ្តើម នៃការសាកល្បងវ៉ាក់សាំង ButanVac លើមនុស្ស ។

វិទ្យាស្ថាន Butantan ដែលជាអ្នកផលិតវ៉ាក់សាំងផ្តាសាយដ៏ធំ នៅភាគខាងត្បូងនៃអឌ្ឍគោលខាងត្បូង និងជាអ្នកផ្គត់ផ្គង់ឈានមុខគេនៃក្រសួងសុខាភិបាលប្រេស៊ីល តំណាងឲ្យ ៨៥ ភាគរយនៃសម្ព័ន្ធអន្តរជាតិ ដែលចូលរួមក្នុងការស្រាវជ្រាវវ៉ាក់សាំងថ្មីនេះ ។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុង Sao Paulo បាននិយាយថា អ្នកស្ម័គ្រចិត្តចំនួន ១,៨០០ នាក់ នឹងចូលរួមនៅក្នុងការសាកល្បងដំណាក់កាលដំបូង និងដំណាក់កាលទី ២ នៅពេលដែលវ៉ាក់សាំងនេះត្រូវបានអនុញ្ញាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ទោះឆ្លង និងស្លាប់ដោយកូវីដច្រើនក៏ដោយ តែ ប្រេស៊ីល មិនខ្ចីប្រើវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


