Connect with us

ព័ត៌មានជាតិ

អយ្យការខេត្តកោះកុង ចោទប្រកាន់ជនសង្ស័យ ១២នាក់ ពាក់ព័ន្ធឆបោកអនឡាញ

បានផុស

នៅ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកោះកុង សូមជូនដំណឹងដល់សាធារណជនថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ អយ្យការបានទទួល និងចាត់ការសំណុំរឿងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលមានការរៀបចំជាក្រុម និងមានមេដឹកនាំច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានអនុវត្តកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង សហការជាមួយកម្លាំងចម្រុះ នៅអគារជើងភ្នំអាវស៊ីវង្ស (អគារលឿង) ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូនីទ័រ ៣៥៥គ្រឿង ទូរស័ព្ទដៃ ៧,៧១០គ្រឿង CPU ៣៣គ្រឿង ឧបករណ៍ WiFi ១១៧គ្រឿង ឧបករណ៍បណ្តាញ ៦៤គ្រឿង កុំព្យូទ័រយួរដៃ ១១គ្រឿង រថយន្ត ៨គ្រឿង និងសម្ភារៈផ្សេងៗទៀត។ជាមួយគ្នានេះ អាជ្ញាធរបានបញ្ជូនជនសង្ស័យចំនួន ១២នាក់ ជាជនជាតិចិន មកអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ទាប់ពីពិនិត្យសំណុំរឿង សាកសួរ និងផ្អែកលើភស្តុតាងពាក់ព័ន្ធ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យ ១២នាក់ ពីបទ «ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង» តាមមាត្រា ៥ កថាខណ្ឌ៣ នៃច្បាប់ប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅពេលដូចគ្នា មានជនសង្ស័យម្នាក់ផ្សេងទៀត ជាជនជាតិចិន ដែលកំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ «រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមមាត្រា ៦ កថាខណ្ឌ១ នៃច្បាប់ដូចគ្នា។

សំណុំរឿងនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង តាមដីកាសន្និដ្ឋានបញ្ជូនឱ្យស៊ើបសួរ លេខ ១៥២ អ.យ/២៦ ចុះថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបន្តនីតិវិធីតាមច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម