ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ានអាចបានលាភធំ ពេលចិនបើកដំណើរការ ព្រែកជីក Pinglu ដ៏ធំដំបូង នៅខែកញ្ញាខាងមុខនេះ
ព្រែកជីក Pinglu ជាគម្រោងធំមួយរចនាឡើងក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ដើម្បីដោះស្រាយលើការដឹកជញ្ចូនតាមផ្លូវទឹករបស់នាវាថ្នាក់ខ្ពស់ ទម្ងន់ ៥ ០០០តោនឆ្លងកាត់ នឹងបើកសម្ពោធជាផ្លូវការនៅខែកញ្ញា ខាងមុខ។
ព្រែកជីក Pinglu គឺជាព្រែកដំបូងគេ សាងសង់ក្នុងប្រទេសចិន ភ្ជាប់ពីទន្លេទៅសមុទ្រដោយផ្ទាល់ ចាប់តាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ ត្រូវបានរំពឹងថា នឹងបង្កើតផ្លូវឆ្លងកាត់ងាយស្រួល ចំណាយតិចរវាងប្រទេសចិន និងរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

តំបន់ Guangxi គឺជាតំបន់តែមួយគត់ដែលភ្ជាប់ប្រទេសចិនទៅនឹងទីផ្សារអាស៊ានទាំងផ្លូវគោក និងផ្លូវទឹក។
លោក Wei Tao ប្រធានក្រុមហ៊ុន Guangxi ប្រាប់សារព័ត៌មាន China Daily ថ្ងៃទី០៤ ខែមិថុនា ថា៖ « ព្រែកនេះនឹងអនុញ្ញាតឱ្យសមាជិកអាស៊ានភ្ជាប់ទំនាក់ទំនងគ្នាកាន់តែមានប្រសិទ្ធភាព និងងាយស្រួលជាមួយទីផ្សារក្នុងស្រុករបស់ប្រទេសចិន»។
ផ្លូវទឹកមានប្រវែង ១៣៤.២គីឡូម៉ែត្រ លាតសន្ធឹងពីអាងស្តុកទឹក Xijin ក្នុងទីក្រុង Hengzhou ដល់កំពង់ផែ Qinzhou ក្នុងឈូងសមុទ្រ Beibu គឺជាគម្រោងសំខាន់មួយ នៅលើច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី ភ្ជាប់ពីតំបន់ភាគខាងលិចរបស់ប្រទេសចិនទៅកាន់ទីផ្សារពិភពលោក។
យោងតាមក្រុមហ៊ុន Pinglu Canal Group ឱ្យដឹងថា ដោយសារគម្រោងជាង ៩៦ភាគរយបញ្ចប់រួចរាល់ហើយ ផ្លូវទឹកនេះគ្រោងនឹងបើកឱ្យធ្វើចរាចរណ៍ អំឡុងពេលពិព័រណ៍ចិន-អាស៊ាន នាខែកញ្ញា ក្នុងទីក្រុង Nanning ខេត្ត Guangxi ។
លោក Ni Yuping អនុប្រធានសាលាមនុស្សសាស្ត្រនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំងនិយាយថា ព្រែកជីកនេះនឹងជួយកែលម្អប្រព័ន្ធដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់ចិន និងពន្លឿនកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងតំបន់ដាច់ស្រយាលភាគនិរតី។
លោកលើកឡើងថា៖ « រដ្ឋសមាជិកអាស៊ានដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនអាចធ្វើឱ្យពាណិជ្ជកម្មរបស់ពួកគេកាន់តែស៊ីជម្រៅ ដោយសម្រេចនូវលទ្ធផលនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


