ព័ត៌មានជាតិ
លែងពិបាកទៀតហើយ គ្រប់ដេប៉ូរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង
ធនាគារវីងដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុមហ៊ុនបោះដុំនិងចែកចាយស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នាដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។

ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង៦០០០០ កន្លែងនៅ២៥ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជាអាចទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS តាមរយៈប្រព័ន្ធឌីជីថលអេកូឡូស៊ីដ៏ទំនើបរបស់វីង ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័សនិងមានសុវត្ថិភាពខ្ពស់។


នេះជាជំហាន ថ្មីមួយទៀតដែលវីងនឹង ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ដៃគូអាជីវកម្ម ជាពិសេស ក្រុមហ៊ុន IQPS នឹងចំណេញពេលវេលា ចំណាយធនធានកាន់តែតិច និងកាត់បន្ថយហានិភ័យក្នុងការប្រមូលថ្លៃទូទាត់ប្រាក់ពីដេប៉ូនីមួយៗ។ គ្រប់ដេប៉ូទាំងអស់អាចធ្វើការទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS បានយ៉ាងងាយស្រួល តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ ទូទាត់វិក្កយបត្រ (Bill Payment) ឬ ស្កេន QR កូដ បានយ៉ាងរហ័ស និង សុក្រិតបំផុត។ អតិថិជនទាំងអស់អាចតាមដានប្រវត្តិប្រតិបត្តិការនីមួយៗតាមរយៈ Wing App បានយ៉ាងច្បាស់និងងាយស្រួលបំផុត។


ជាងនេះទៅទៀត ម្ចាស់ដេប៉ូនីមួយៗក៏អាចដាក់ប្រាក់ក្នុងគណនីវីងរបស់ពួកគេ និងទូទាត់វិក្កយបត្រជាមួយក្រុមហ៊ុន IQPS ដែលមានលេខកូដទូទាត់ ៩២៦២ សម្រាប់ប្រាក់ដុល្លារ តាមរយៈភ្នាក់ងារវីងជាង៩៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


