កូវីដ-១៩
កម្ពុជានឹងទទួលបានវ៉ាក់សាំង១លាន១សែនដូស ជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមយន្តការ COVAX
កម្ពុជានឹងទទួលបានវ៉ាក់សាំង១លាន១សែនដូស ជាជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមយន្តការ COVAX។
នេះជាការបញ្ជាក់របស់ស្ថានទូតអាមេរិកនៅភ្នំពេញ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ និងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែឧសភា ដើម្បីពិភាក្សាពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់។

បើតាមស្ថានទូត នៅក្នុងជំនួបពិភាក្សានោះ ប្រមុខការទូតទាំងពីរបានពិភាក្សាពីវិធីដែលសហរដ្ឋអាមេរិក អាចជួយប្រទេសកម្ពុជាបាន នៅក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ និងការខិតខំជាបន្ទាន់ ដើម្បីដោះស្រាយវិបត្តិដែលកំពុងមាននៅប្រទេសភូមា។
បើតាមស្ថានទូតសហរដ្ឋអាមេរិក គឺជាដៃគូរឹងមាំជាប់លាប់មួយរបស់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតជាសាកល នៃមេរោគ ដោយបានផ្តល់ថវិកាចំនួនជាង១១ លានដុល្លារ ជាជំនួយផ្តល់ឱ្យដោយផ្ទាល់ទាក់ទងនឹងជំងឺកូវីដ-១៩ ជំនួយបច្ចេកទេសសំខាន់ៗជាបន្ថែម លើកម្មវិធីសហការជាដៃគូជាយូរមកក្នុងផ្នែកសុខាភិបាល និងបានផ្តល់ថវិកាចំនួនជាង៤ពាន់លានដុល្លារ ដែលជាចំនួនផ្តល់ឱ្យលើសប្រទេសណាទាំងអស់ ដល់យន្តការកូវ៉ាក (COVAX) របស់អង្គការសុខភាពពិភពលោក ដែលតាមរយៈកម្មវិធីនេះ ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ១លាន១សែនដូស នៅត្រឹមដំណាច់ខែឧសភានេះ ហើយនឹងមានមកថែមទៀត។
ស្ថានទូតបានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកគាំទ្រការខិតខំរបស់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតជាសមាជិកអាស៊ាន នៅក្នុងការជំរុញដំណើរការ និងស្ថាប័ននៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅក្នុងតំបន់ ដោយរួមទាំង នៅប្រទេសភូមាផងដែរ។ អស្ថិរភាពដែលបង្កឡើងដោយសាររដ្ឋប្រហារយោធា ប៉ះពាល់តំបន់ទាំងមូល ហើយប្រទេសជាសមាជិកអាស៊ាន មានតួនាទីដ៏សំខាន់ ក្នុងការជួយធ្វើឱ្យប្រទេសភូមាដើរលើគន្លងនៃលទ្ធិប្រជាធិបតេយ្យឡើងវិញ៕
អត្ថបទ៖ កោះកែវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


