កីឡា
កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រីនីកូល បានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាការិនីប៉ាគីស្ថានពិន្ទុ ៣៩-១
កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រីនីកូល បានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយឈ្នះការប្រកួតតេក្វាន់ដូនៃវគ្គជម្រុះកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី“Asia qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេសហ្សកដានីនោះ កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២១នេះ។
នេះបើតាមលោក ជ្រិន សុធា អគ្គលេខា ធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានឱ្យដឹងមុននេះបន្តិច។

លោកអគ្គលេខាបានបញ្ជាក់ថា កីឡា ការិនីកម្ពុជា ថិប កាសាន់ទ្រីនីកូល បានឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ នៃការប្រកួតប្រកួតជម្រុះអូឡាំពិកទីក្រុងតូក្យូទ្វីបអា ស៊ីក្រោយពេលដែលឈ្នះកីឡាការិនីប៉ាគី ស្ថាន Zoya Sabir ដោយលទ្ធផលពិន្ទុ ៣៩ទល់នឹង១ ក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាម។
បើតាមដំណឹងថា គូប្រកួតបន្ទាប់ក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្ររបស់ថិបកាសាន់ទ្រីនីកូលគឺជាកីឡាការិនីម្ចាស់ផ្ទះ Natali Hamai di។
សូមបញ្ជាក់ថា ក្នុងប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាមរបស់កីឡាការិនីថិប កាសាន់ទ្រីនីកូលនេះ មានកីឡាការិនីចូលរួមចំនួន ១៧នាក់ ហើយគណៈកម្មការជ្រើសរើសយកតែកីឡាការិនី ២ នាក់ចូលរួមប្រកួតកីឡាអូឡាំពិកសម្រាប់ទ្វីបអាស៊ី ដើម្បីបង្គ្រប់១៦នាក់។
កីឡាការិនីកូនខ្មែររស់នៅសហរដ្ឋអាមេរិក Casan dre Tubbs ជាកីឡាការិនីតេក្វាន់ដូ WTឈរលំដាប់លេខ៥២ ពិភព លោក៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


