Connect with us

បច្ចេកវិទ្យា

គួរប្រាប់អ្នកស៊ែរព័ត៌មានក្លែងក្លាយបែបណា កុំឱ្យគេអន់ចិត្ត?

បានផុស

នៅ

ធ្លាប់ទេ ឃើញមនុស្សដែលខ្លួនស្គាល់ដូចជា គ្រួសារ សាច់ញាតិឬមិត្តភក្តិ ចុចស៊ែរ (Share) ព័ត៌មានដែលមិនពិតនិងប្រឌិតនៅលើបណ្តាញសង្គម? តើអ្នកត្រូវប្រាប់និងពន្យល់ពួកគេបែបណា ដើម្បីឱ្យសមហេតុផលនិងមិនបាត់បង់ទំនាក់ទំនងនោះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសល្បី BBC បានឱ្យដឹងថា ការចាប់ផ្តើមសន្ទនាទៅកាន់មនុស្សដែលអ្នកស្គាល់ហាក់បីដូចជាចម្លែកនៅពេលនិយាយដល់រឿងព័ត៌មានក្លែងក្លាយ។ ប៉ុន្តែមនុស្សគ្រប់រូបត្រូវតែមានចិត្តក្លាហានបញ្ចេញយោបល់និងណែនាំនៅពេលនរណាម្នាក់ចែករំលែកព័ត៌មានមិនពិត។ ដូច្នេះដើម្បីបង្ការកុំឱ្យបាត់បង់ទំនាក់ទំនងនោះអ្នកអាចសាកល្បងតាមវិធីដូចតទៅនេះ៖

១.សាកសួរពីប្រភពព័ត៌មាន

ស៊ើបសួរពីប្រភពព័ត៌មានដែលពួកគេបានចែករំលែកមក និងព្យាយាមបង្ហាញថា គណនីឬប្រភពព័ត៌មាននោះមិនអាចទុកចិត្តបានឡើយ។ បើសិនជាអ្នកដឹងពីប្រភពព័ត៌មានច្បាស់ការ ត្រូវពន្យល់ណែនាំទៅកាន់ពួកគេឱ្យតាមដានព័ត៌មានពីប្រភពទាំងនោះ។

២.ក្រើនរំលឹកពីផលវិបាក

ពេលខ្លះបើមនុស្សដែលអ្នកស្គាល់នោះស៊ែរព័ត៌មានប្រឌិត ឬមានប្រភពមិនច្បាស់លាស់ញឹកញាប់ សូមក្រើនរំលឹកពីផលវិបាកចំពោះមុខ។ កុំព្យាយាមធ្វើដូចជាគ្រូបង្រៀន តែធ្វើជាអ្នកប្រឹក្សាឬផ្តល់ដំណឹងជំនួសក្នុងនាមជាមនុស្សស្គាល់គ្នា។ កាលណាអ្នកធ្វើចេះពេក នោះពួកគេអាចមានចិត្តខឹងគិតថា អ្នកគិតថាពួកគេល្ងង់មិនចេះ ជាដើម។

៣.ព្យាយាមជួយកែតម្រូវដោយអត់ធ្មត់

ចង់កែតម្រូវកំហុសនរណាម្នាក់ ចំនុចសំខាន់បំផុតគឺការអត់ធ្មត់និងដោយគោរព។ ព្យាយាមបង្ហាញនូវក្តីព្រួយបារម្ភ និងទឹកចិត្តល្អ ព្រោះពួកគេអាចមានបំនងល្អចែករំលែកចំណេះដឹងឬព័ត៌មានគ្រាន់តែខ្វះចន្លោះមិនពិនិត្យឱ្យជាក់លាក់ប៉ុណ្ណោះ។ នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ឱ្យអ្នកហ៊ានចេញមុខលុបបំបាត់ព័ត៌មានក្លែងក្លាយ ព្រោះអ្វីក៏ដោយត្រូវចាប់ផ្តើមពីខ្លួនអ្នក៕

ចុចអាន៖ គួរធ្វើយ៉ាងណា ពេលឃើញព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៩ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម