ព័ត៌មានអន្ដរជាតិ
សម្លាប់មនុស្សមិនញញើតដៃ ទីបំផុត មេក្រុម Boko Haram ត្រូវស្លាប់ដោយស្នាដៃខ្លួនឯង
របាយការណ៍បានឲ្យដឹងថា ប្រមុខក្រុមភេរវករដ៏សាហាវឃោរឃៅ Boko Haram បានស្លាប់ បន្ទាប់ពីបំផ្ទុះខ្លួនឯង នៅក្នុងហេតុការណ៍មួយ។

ក្រុមសកម្មប្រយុទ្ធខេត្តអាហ្រ្វិកខាងលិចរដ្ឋឥស្លាម (ISWAP) បាននិយាយនៅក្នុងខ្សែអាត់សំឡេងមួយដែលទទួលបានដោយ Reuters កាលពីថ្ងៃអាទិត្យថា លោក Abubakar Shekau បានស្លាប់ហើយ។
មេដឹកនាំក្រុមសកម្មប្រយុទ្ធឥស្លាមនីហ្សេរីយ៉ា Boko Haram រូបនេះ ត្រូវបានសម្លាប់នៅថ្ងៃទី ១៨ ខែឧសភា។

គាត់បានបំផ្ទុះគ្រាប់បែក បន្ទាប់ពីត្រូវបានដេញតាមដោយក្រុមអ្នកប្រយុទ្ធ ISWAP នៅក្នុងសមរភូមិ។
របាយការណ៍ចារកម្មរបស់នីហ្សេរីយ៉ា ដែលចែករំលែកដោយមន្រ្តីរដ្ឋាភិបាលនិងអ្នកស្រាវជ្រាវក្រុម Boko Haram ក៏បាននិយាយផងដែរថា លោក Shekau បានស្លាប់ហើយ។
ក្រុម Boko Haram ទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក បន្ទាប់ពីការចាប់ពង្រត់ក្មេងស្រីសិស្សសាលាជាង២៧០នាក់ ពីទីក្រុង Chibok ដែលបង្កឲ្យមានយុទ្ធនាការជាសកលសម្រាប់ការដោះលែងពួកគេ ដែលត្រូវបានគេហៅថា #BringBackOurGirls។
ក្មេងស្រី Chibok ប្រហែល ១០០ នាក់នៅតែបាត់ខ្លួន ហើយខ្លះទៀតត្រូវគេគិតថាបានស្លាប់។

លោក Shekau បានដឹកនាំក្រុម Boko Haram បំបែកចេញពីនិកាយឥស្លាមក្នុងឆ្នាំ ២០០៩ ទៅជាក្រុមបះបោរពេញលេញ ដោយបានបើកយុទ្ធនាការសម្លាប់ ចាប់ពង្រត់និងការលួចប្លន់តាមផ្លូវនៅភាគឦសានប្រទេសនីហ្សេរីយ៉ា។
ក្រុមនេះបានសម្លាប់មនុស្សជាង ៣០,០០០ នាក់ ហើយបង្ខំមនុស្សប្រមាណ ២ លាននាក់ ឲ្យ ភៀសខ្លួនចេញពីផ្ទះសម្បែងនិងបានបង្កើតនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ រកឃើញក្រុមនៅពីក្រោយការចាប់ជម្រិតក្មេងសិស្សសាលានីហ្សេរីយ៉ាជាង៣០០នាក់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


