ព័ត៌មានអន្ដរជាតិ
ចេញពីផ្ទះពេលកំពុងធ្វើចត្តាឡីស័ក បុរសវៀតណាម ៣នាក់ ត្រូវពិន័យជាប្រាក់ជិត ១,០០០ ដុល្លារ
អាជ្ញាធរខេត្ត Ha Tinh បានពិន័យបុរសចំនួន ៣ នាក់គិតជាទឹកប្រាក់ ២០ លានដុង (៨៦៨ ដុល្លារអាមេរិក) ដោយសារតែចាកចេញពីផ្ទះ អំឡុងពេលធ្វើចត្តាឡីស័ក។
បុរសទាំង៣ គឺជាអ្នករស់នៅក្នុងស្រុក Ky Anh។
បុរសពីរនាក់ មានអាយុ ១៩ និង ២៧ ឆ្នាំ ត្រូវបានពិន័យជាប្រាក់ចំនួន ៧.៥ លានដុង (៣២៥,៧៩ ដុល្លារ) ក្នុងម្នាក់ខណៈ បុរសម្នាក់ទៀតអាយុ ៦១ ឆ្នាំ ត្រូវពិន័យ ៥ លានដុង (២១៧,១៩ ដុល្លារ) តាមអនុក្រឹត្យរបស់រដ្ឋាភិបាលស្តីពីការមិនអនុវត្តវិធានការការពារប្រឆាំងនឹងរោគរាតត្បាត។
ពួកគេស្ថិតនៅតំបន់ដែលរងការវាយប្រហារដោយ កូវីដ ក្នុងទីក្រុងហាណូយ ហើយបានចាកចេញទៅស្រុកកំណើត នៅចន្លោះថ្ងៃទី ៦ ខែឧសភាដល់ថ្ងៃទី ១ ខែមិថុនា។ ពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កក្នុងផ្ទះរយៈពេល ២ សប្តាហ៍។
ប៉ុន្តែអាជ្ញាធរសុខាភិបាលបានរកឃើញថា ពួកគេទាំង ៣ បានចាកចេញពីផ្ទះរៀងៗខ្លួនហើយមិនបានគោរពខ្ជាប់ខ្ជួនចំពោះការប្តេជ្ញាចិត្តធ្វើចត្តាឡីស័ក ដែលពួកគេបានចុះហត្ថលេខាទេ។
ពួកគេបានប្រាប់អាជ្ញាធរថា ពួកគេចាកចេញពីផ្ទះ ដើម្បីរកស៊ី និងមិនបានយល់ច្បាស់ពីបទបញ្ជាធ្វើចត្តាឡីស័ក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ស្ថិតក្នុងចំណោមប្រទេសទាំង៩២ ដែលសហរដ្ឋអាមេរិក នឹងផ្តល់ វ៉ាក់សាំង Pfizer–BioNTech ឲ្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


