ព័ត៌មានជាតិ
មេខ្យល់និងអ្នកពាក់ព័ន្ធ៦នាក់ បាននាំមនុស្សឆ្លងដែន ត្រូវកងកម្លាំងការពារព្រំដែនឃាត់ខ្លួន
នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបញ្ជូនមេខ្យល់៣នាក់ ក្នុងនោះមានអ្នកពាក់ព័ន្ធ៣នាក់ នាំមនុស្សឆ្លងដែនមិនស្របច្បាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ទោ បោន ស៊ីហា អធិការស្តីទី បានឲ្យដឹងថាមេខ្យល់៦នាក់ និងពលករខ្មែរសរុបចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ធ្វើការឃាត់ខ្លួននៅចំណុចអូរព្រំដែន នៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះមាន វត្ថុតាងទូរសព្ទដៃ៦គ្រឿង កង់បីឥណ្ឌា ១គ្រឿងនិងម៉ូតូ០២គ្រឿង។
លោកវរសេនីយ៍ទោ បោន ស៊ីហា អធិការស្តីទីបានបញ្ជាក់ឲ្យដឹងទៀតថា មេខ្យល់ទាំង៦នាក់ ១. ឈ្មោះ សុខា រ៉ាវុធ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យ សង្កាត់និងក្រុងប៉ោយប៉ែត, ២. ឈ្មោះ ខេមរា សូរ៉ាវីត ហៅម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត, ៣. ឈ្មោះ លី វ៉ន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់និងក្រុងប៉ោយប៉ែតទាំង៣នាក់នេះជាមេខ្យល់។ ៤. ឈ្មោះ ជីង ហៅ ណាន ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៥. ឈ្មោះ ប៉ែន ឆៃណាម ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ៦. ឈ្មោះ យួម សឿម ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិសាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត៣នាក់នេះជាអ្នកពាក់ព័ន្ធដឹកជញ្ជូនពលករដើម្បីឆ្លងដែន។
លោកស្រីវរសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា មេខ្យល់ចំនួន៣នាក់ និងអ្នកពាក់ព័ន្ធចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះហើយដែរ ចំណែកប្រជាពលរដ្ឋទាំង៦នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យនិមិត្ត ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕
អត្ថបទ៖ វ៉ាន់ ណាង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


