ព័ត៌មានអន្ដរជាតិ
មិនត្រឹមតែកូវីដទេ ក្រុម អូឡាំពិក ជម្រើសជាតិ អ៊ូហ្គង់ដា ម្នាក់ទៀត តេស្តឃើញវីរុសបំប្លែងខ្លួនឥណ្ឌា
លោកស្រី Marukawa Tamayo រដ្ឋមន្រ្តីក្រសួងអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូរបស់ប្រទេសជប៉ុននិយាយថា សមាជិកក្រុមកីឡាករអូឡាំពិកជម្រើសជាតិអ៊ូហ្គង់ដា ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ ពេលមកដល់ប្រទេសជប៉ុន ត្រូវបានគេរកឃើញថា បានឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ម្នាក់ទៀត ។
ក្រុមអ៊ូហ្គង់ដា ដែលមានសមាជិក ៩ នាក់ បានមកដល់អាកាសយានដ្ឋាន Narita ជិតទីក្រុងតូក្យូកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ ការឆ្លងដំបូងត្រូវបានគេរកឃើញនៅឯទីតាំងធ្វើចត្តាឡីស័ករបស់ព្រលានយន្តហោះ ។
ក្រោយមក សមាជិកក្រុមផ្សេងទៀតបានផ្ទេរទៅទីក្រុង Izumisano ក្នុងខេត្ត Osaka សម្រាប់ជំរុំហ្វឹកហាត់ ហើយពួកគេក៏ត្រូវបានធ្វើតេស្តដោយអាជ្ញាធរសុខាភិបាលខេត្ត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកឆ្លងវីរុសនេះ ។
ការធ្វើតេស្តនោះបានរកឃើញសមាជិកទី ២ វិជ្ជមានវីរុសបំប្លែងខ្លួនឥណ្ឌា នៅទីក្រុងម្ចាស់ផ្ទះកាលពីថ្ងៃព្រហស្បតិ៍ ។
ទន្ទឹមនោះ លោកស្រី Marukawa Tamayo បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលក៏កំពុងធ្វើលំដាប់ហ្សែននៃវីរុសក្នុងករណីទី ២ នេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ គ្រូជម្រើសជាតិអ៊ូហ្គង់ដាម្នាក់វិជ្ជមានកូវីដ ក្រោយទៅដល់ជប៉ុនដើម្បី អូឡាំពិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


