ព័ត៌មានជាតិ
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងមាន់ជល់ អាប៉ោង ក្នុងស្រុកស្ទឹងត្រង់
បនល្បែងមួយកន្លែង ត្រូវសមត្ថកិច្ចចុះបង្ក្រាប នៅវេលាម៉ោង៣និង៤០នាទី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងស្រុកស្ទឹងត្រង់។

ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម បានបញ្ជារកងកម្លាំងសមត្ថកិច្ចសហការជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចុះបង្ក្រាបទីតាំងល្បែងជល់មាន់ អាប៉ោងមួយកន្លែង នៅចំណុចក្រោយវត្តទួលរការស្ថិតនៅភូមិទួលរការ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាបដោយបាន ឃាត់ខ្លួនជនសង្ស័យដែលជាអ្នកញៀនល្បែងចំនួន០៨នាក់ រួមទាំងវត្ថុតាង។




ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះដែរ ក្រោមការសម្របសម្រួលដឹកនាំដោយ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម ចុះទៅផ្ទាល់ នៅវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី សែម ឃាង។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺដោយសារភូមិសាស្ត្រស្មុគស្មាញពេក ធ្វើឲ្យអ្នកញៀនល្បែងដឹងខ្លួនមុន និងបានរត់គេចអស់មួយចំនួន ប៉ុន្តែកងកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ រួមទាំងវត្ថុតាងមាន៖ ម៉ូតូចំនួន ២៦ គ្រឿង, ហាន់តោអាប៉ោងចំនួន ០១ សម្រាប់, មាន់ចំនួន០៥ក្បាល, ជញ្ជីងថ្លឹងចំនួន០១ និងសម្ភារៈមួយចំនួនទៀត។ បច្ចុប្បន្នទាំង៨នាក់ ដែលបានឃាត់ខ្លួន ត្រូវកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ធ្វើការសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់៕



សូមចុចអាន៖ មួយករណីទៀតហើយនៅខេត្តកំពត ជិះបុករត់ លើកនេះបង្កគ្រោះថ្នាក់ដល់ព្រះសង្ឃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


