កូវីដ-១៩
ខេត្តព្រះវិហារត្រៀមផ្ទៃដី២៣ ហិកតាសម្រាប់ធ្វើទីតាំងបូជា សពអ្នកស្លាប់ដោយសារជំងឺ កូវីដ១៩
អាជ្ញាធរខេត្តព្រះវិហារបានត្រៀមផ្ទៃដីសរុបប្រមាណ ២៣ហិចតា ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែកឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ សម្រាប់ធ្វើទីតាំងបូជាសពអ្នកដែលោទទួលមរណ:ភាពដោយសារជំងឺកូវីដ ១៩។
លោក ប្រាក់ សុវណ្ណ អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារដែលបានចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំកន្លែងបូជាសពបានឱ្យដឹងថាការត្រៀមរៀបចំកន្លែងបូជាសពដែលទទួលមរណ:ភាពដោយសារជំងឺកូវីដ ១៩នេះបន្ទាប់ពីខេត្តមានអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់។

លោកអភិបាលខេត្តបានបន្តថាទីតាំងបូជាសពដែលស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារនេះស្ថិតនៅឆ្ងាយពីភូមិអ្នកស្រុកងាយស្រួលក្នុងការយកសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទៅបូជាព្រោះវាមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។
លោកអភិបាលខេត្តបានបន្តទៀតថា ការត្រៀមរៀបចំកន្លែងបូជាសពសម្រាប់អ្នកដែលទទួលមរណ:ភាពដោយសារជំងឺកូវីដ ១៩ មានផ្ទៃដីសរុបប្រមាណ ២៣ហិតា នេះក្នុងនោះយើងក៏បានរៀបចំកន្លែងត្រៀមបូជាសពទំហំ ៥ម៉ែត្រx ៧ម៉ែត្រដែលចំណាយថវិកាអស់ប្រហែល ៣,០០០ ដុល្លារអាមេរិកផងដែរ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់គណកម្មការ និងអនុគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ ត្រូវយកចិត្តទុកដាក់រៀបចំទីបច្ឆាបូជាសពនិងទីកន្លែងសម្រាប់កប់សពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ឲ្យបានសមរម្យ ខណៈ ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩មានការកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ។
ជាមួយគ្នានេះដែរ សម្តេចក៍បានណែនាំដល់រដ្ឋបាលខេត្តដែលមានជនជាតិរស់នៅត្រូវរកដីរដ្ឋដើម្បីត្រៀមបម្រុងធ្វើជាទីកន្លែងកប់សពជនជាតិដែលស្លាប់ដោយកូវីដឲ្យបានសមស្របទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិផងដែរ។
គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី០១ខែកក្កដសឆ្នាំ២០២១ខេត្តព្រះវិហារមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១០៤នាក់ស្រី៣៦នាក់និងកុមារី១៧នាក់ អ្នកជាសះស្បើយចំនួន៤៤នាក់និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៦០នាក់៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


