ព័ត៌មានជាតិ
ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដជិត២,០០០នាក់ គិតត្រឹមថ្ងៃទី៧ ខែកក្កដា នេះ
ចាប់ពីផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មក ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបជិត២,០០០ នាក់ហើយ និងមានអ្នកស្លាប់ជាបន្តបន្ទាប់ចំនួន៣០នាក់ គិតត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ។
នៅថ្ងៃទី៧ ខែកក្កដា នេះ រដ្ឋបាលខេត្តព្រៃវែងបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន៥១នាក់បន្ថែម ជាករណីឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) នៅក្នុងមូលដ្ឋានក្រុង-ស្រុក ចំនួន១០ និងមកពីខេត្តកណ្ដាលម្នាក់ ខេត្តកំពង់ឆ្នាំងម្នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកក្ដដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបកើនឡើងដល់ ១,៩០៤នាក់ ជាសះស្បើយចំនួន១,២៦២នាក់ កំពុងសម្រាកព្យាបាល៦១២នាក់ និងស្លាប់៣០នាក់៕
អត្ថបទ ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន