ព័ត៌មានអន្ដរជាតិ
ប្រកាសមុននេះ វៀតណាម នៅតែមានអ្នកឆ្លងកូវីដជាកំណត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ
ប្រទេសវៀតណាមនៅរសៀលថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៣២ ករណីនៅក្នុងតំបន់ចំនួន ១៣ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយនាំឲ្យករណីឆ្លងសរុបឡើងដល់ ២៥,៥៦៤ ករណី ។

ក្នុងចំណោមករណីឆ្លងថ្មីនេះ គ្រាន់តែទីក្រុងហូជីមិញតែឯង មានអ្នកឆ្លងរហូតដល់ ៦០០ ករណីទៅហើយ ។
ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា នៅពេលរលកឆ្លងថ្មីចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៥៨ ក្នុងចំណោមទីក្រុង និងខេត្តទាំង ៦៣ របស់ប្រទេសខណៈទីក្រុងហូជីមិញ មានករណីឆ្លងច្រើនជាងគេគឺ ១២,៦៥៨ ករណី ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១,២៣៨ ករណីក្នុងនោះ ១,០៤៣ ករណីនៅក្នុងទីក្រុងមជ្ឈមណ្ឌលហូជីមិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ធ្ងន់ធ្ងរណាស់! វៀតណាម រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុត បំបែកកំណត់ត្រាថ្មីទៀតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


