ព័ត៌មានជាតិ
ព្រឹកនេះ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតក្រុងបូកគោ
អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់សាធារណជន ពីការត្រួតពិនិត្យបញ្ជាក់ពីភាពត្រឹមត្រូវចុងក្រោយលើលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត។

អគ្គលេខាធិការដ្ឋាន គ.ជ.ប បញ្ជាក់ថា បន្ទាប់ពីទទួលបានស្បោង ឃ និងកញ្ចប់ ឃ ពិសេសពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតរួចមក ក្រុមត្រួតពិនិត្យលទ្ធផល នៃ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងបញ្ជាក់ភាពត្រឹមត្រូវជាចុងក្រោយលើលទ្ធផល នៃការបោះឆ្នោត ព្រមទាំងកំណត់បែងចែកអាសនៈ សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ដែលពិធីនេះ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩ នាទីព្រឹក នៅទីស្តីការ គ.ជ.ប (សាលសន្និសីទជាន់ទី១)។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គ.ជ.ប បានធ្វើការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពត ហើយជាលទ្ធផល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានទទួលសន្លឹកឆ្នោតចំនួន១៧សំឡេង ខណៈគណបក្សនយោបាយចំនួន៣ ផ្សេងទៀត រួមមាន គណបក្សហ៊្វិនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា មិនទទួលបានការគាំទ្រនោះទេ។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឱ្យដឹងដែរថាគណបក្សប្រជាជនកម្ពុជា បានទទួលសម្លេងឆ្នោតគាំទ្រសរុបចំនួន១៧សន្លឹក ខណៈគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការប្រកួកប្រជែងការបោះឆ្នោតនេះដែរ មិនទទួលបានសម្លេងឆ្នោតនោះទេ។ លោកបន្តទៀតថា ដំណើរការនៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ នៃខេត្តកំពតនេះ បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ប្រតិទិនការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ហើយដំណើរការនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងស្ថិតក្នុងបរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩។
គួររំលឹកថា ចំនួនសមាជិកក្រុមប្រឹក្សាក្រុងបូកគោសម្រាប់អាណត្តិទី១ ដែលត្រូវបោះឆ្នោតជ្រើសរើសនេះ មានចំនួន១៣នាក់ ហើយអ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងមុខតំណែង ដែលមានចំនួន១៧រូប នៅក្នុងសង្កាត់ចំនួន៣ នៃក្រុងបូកគោ គឺសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។

ការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិ បាលកម្ពុជា បានសម្រេចបង្កើតក្រុងបូកគោ នៃខេត្តកំពត ដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលដែនដី សំដៅធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងបង្ខិតសេវាការងាររដ្ឋបាលជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


