ព័ត៌មានជាតិ
សម្តេចតេជោ ហាមមន្ទីរពេទ្យរដ្ឋ មិនត្រូវយកថ្លៃធ្វើតេស្តកូវីដ-១៩ ពីពលរដ្ឋដាច់ខាត
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានហាមចំពោះមន្ទីរពេទ្យរដ្ឋ និងគ្រូពេទ្យរដ្ឋទាំងអស់មិនត្រូវយកលុយថ្លៃឧបករណ៍តេស្តពីប្រជាពលរដ្ឋនោះទេ ព្រោះរដ្ឋមានកាតព្វកិច្ចជួយដល់ប្រជាពលរដ្ឋ ។ ដូចនេះគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ហាមយកប្រាក់ពីប្រជាពលរដ្ឋ ដែលទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ជាដាច់ខាត។ ជាមួយនេះសម្តេចក៏បានស្នើឲ្យក្រសួងសុខាភិបាលពិនិត្យមើលមន្ទីរពេទ្យឯកជនសូមកុំឱ្យយកការធ្វើតេស្តថ្លៃពេកចំពោះពលរដ្ឋ ។

ការថ្លែងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដោយពិធីនេះបានធ្វើឡើងនាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការធ្វើតេស្តគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីគ្រប់គ្រងបានទាន់ពេលវេលា ហើយកន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យវិស័យឯកជននាំចូលឧបករណ៍ធ្វើតេស្តមកលក់ ប៉ុន្តែប្រជាជនក្រីក្រពុំមានលទ្ធភាពទិញឧបករណ៍ធ្វើតេស្តរហ័សនោះទេ ដោយសារមានតម្លៃថ្លៃពេក ហើយនៅតាមមន្ទីររដ្ឋក៏មានការយកថ្លៃតេស្តពីប្រជាពលរដ្ឋមុនពេលពិនិត្យជំងឺផងដែរ នៅតាមមន្ទីរពេទ្យរដ្ឋ តម្លៃតេស្តកូវីដ១៩ ម្តង១៥ដុល្លារ ។ ចំណែកនៅតាមមន្ទីរពេទ្យឯកជនថ្លៃធ្វើតេស្តម្តងពី ៥០ទៅ៦០ដុល្លារ បញ្ហានេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋក្រីក្រដែលពុំមានលទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់ប្រជាជនដែលមិនមានលទ្ធភាព វាគឺជាកាតព្វកិច្ចរបស់រដ្ឋ។ ដូចនេះក្រសួងសុខាភិបាលត្រូវត្រួតពិនិត្យមើលបញ្ហានេះ កុំឲ្យកើតមានបន្តទៀត ការយកលុយពីប្រជាពលរដ្ឋទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។ ហើយក្រសួងសុខាភិបាលត្រូវចែករំលែកនូវឧបករណ៍ធ្វើតេស្តទៅកាន់បណ្ដាមន្ទីរពេទ្យរដ្ឋទាំងអស់ដែលចាំបាច់ក្នុងការធ្វើតេស្តជូនប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «សម្រាប់ការធ្វើតេស្តដោយគ្រូពេទ្យរបស់រដ្ឋដាច់ខាតអត់យកប្រាក់ សូមបញ្ជូនសារនេះឱ្យដល់ប្រជាពលរដ្ឋ ។ ប្រសិនមានការយកប្រាក់ត្រូវរាយការណ៍មកក្រសួង។ ការធ្វើតេស្តនេះ ត្រូវបែងចែកជា២ ផ្នែករដ្ឋដាច់ខាតមួយសេនក៏មិនឱ្យយកប្រាក់ពីប្រជាពលរដ្ឋ មិនថាអ្នកមាន មិនថាអ្នកក្រ ប្រសិនបើយកប្រាក់ពីអ្នកជំងឺក៏មិនអាចឱ្យកម្ពុជាក្លាយជាអ្នកមានបានដែរ ដូច្នេះយើងចាយដល់ទៅពាន់លានបាត់ទៅហើយ ឬក៏រាប់រយលានដុល្លារបាត់ទៅហើយ យើងបន្តចាយបន្តិចទៅទៀតក៏វាមិនដួលរលំសេដ្ឋកិច្ចកម្ពុជាដោយសារការធ្វើតេស្តហ្នឹងទេ។ ឯចំពោះវិស័យឯកជន គឺគេត្រូវយកប្រាក់ហើយ ព្រោះគេក៏ទិញអស់ប្រាក់ដែរ ប៉ុន្តែស្នើសូមកុំឱ្យយកថ្លៃធ្វើតេស្តថ្លៃពេក»។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់ប្រជាពលរដ្ឋឲ្យធ្វើការតវ៉ាចំពោះក្រុមគ្រូពេទ្យរដ្ឋ ឬពេទ្យស្ម័គ្រចិត្តដែលយកឧបករណ៍រដ្ឋហើយយកប្រាក់ពីប្រជាពលរដ្ឋព្រោះជាទង្វើគឺខុសស្រឡះពីយន្តការធ្វើតេស្តរបស់រដ្ឋ ៕
អត្ថបទ ៖ ណារី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


