សុខភាព
ចង់សម្រកទម្ងន់បានលឿនទាន់ចិត្ត កុំមើលរំលងប៉េងប៉ោះឲ្យសោះ
សេចក្តីថ្លែងការណ៍មួយពីក្រុមដុកទ័របានបង្ហាញថា ប៉េងប៉ោះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់រាងកាយ។ បន្ថែមពីលើអត្ថប្រយោជន៍សុខភាពជាច្រើន វាក៏ជាជម្រើសដ៏ល្អមួយសម្រាប់អ្នកចង់ សម្រកទម្ងន់ផងដែរ។

១ ប៉េងប៉ោះ គឺជាបន្លែដែលមានថាមពលទាប។ ចំណែកប៉េងប៉ោះ ១៥០ ក្រាម ផ្តល់តែ ៣០ គីឡូកាឡូរីប៉ុណ្ណោះ ហើយការហូបប៉េងប៉ោះក៏អាចជួយឲ្យមានអារម្មណ៍ឆ្អែត ដែលជាលទ្ធផលកាត់បន្ថយការទទួលទានថាមពលពីម្សៅនិងអាហារផ្សេងទៀត។
២ សំបូរសារធាតុចិញ្ចឹម ដែលបង្កើនការរំលាយអាហារជាតិខ្លាញ់ក្នុងរាងកាយ។ ជាងនេះទៅទៀត ការស្រាវជ្រាវលើមនុស្សបានរកឃើញថា ការទទួលទានទឹកប៉េងប៉ោះជាប្រចាំ ជួយកាត់បន្ថយកម្រិតទ្រីគ្លីសេរីដនៅក្នុងឈាម និងធ្វើឲ្យប្រសើរឡើងនូវការប្រើប្រាស់ថាមពលនៅក្នុងរាងកាយ។ នេះត្រូវបានគេរំពឹងថា នឹងមានប្រសិទ្ធិភាពសម្រកទម្ងន់ល្អ។

៣ ប៉េងប៉ោះជាបន្លែសម្បូរប៉ូតាស្យូម ដែលមានតួនាទីជួយបញ្ចេញជាតិទឹកចេញពីរាងកាយ និងកាត់បន្ថយការហើមក្នុងរាងកាយ។ ការហើមរាងកាយគឺជាកត្តាមួយទៀត ដែលបណ្ដាលឲ្យរាងកាយធ្ងន់។ ការទទួលទានប៉េងប៉ោះស្រស់ គឺជាវិធីល្អ ដើម្បីទទួលបានប៉ូតាស្យូមយ៉ាងពេញលេញនៅក្នុងរាងកាយ។
៤ សម្បូរសារធាតុចិញ្ចឹម ដែលជួយឲ្យរាងកាយមានសុខភាពល្អ ការសម្រកទម្ងន់ត្រូវធ្វើនៅពេលដែលរាងកាយមានសុខភាពល្អ។ ប៉េងប៉ោះសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលធ្វើឲ្យរាងកាយមានសុខភាពល្អនិងសម្រស់ ខណៈពេលសម្រកទម្ងន់មានដូចខាងក្រោម៖
វីតាមីន C ដែលមានសារៈសំខាន់ក្នុងការផលិតកូឡាជែន ដើម្បីពង្រឹងស្បែក។ ការពារស្បែកពីពន្លឺព្រះអាទិត្យ និងពង្រឹងប្រព័ន្ធការពាររាងកាយ។
Beata និងCarotene ដែលត្រូវបានបម្លែងទៅជាវីតាមីន A នៅក្នុងខ្លួន។ វីតាមីននេះ ជួយពង្រឹងភ្នាសរំអិលនិងស្បែក ចិញ្ចឹមភ្នែកនិងពង្រឹងប្រព័ន្ធការពាររាងកាយ។

វីតាមីន E ដែលជាអង់ទីអុកស៊ីដង់មានប្រសិទ្ធភាពខ្ពស់ បន្ថយភាពចាស់ និងធ្វើឲ្យចរន្តឈាមប្រសើរឡើង។ លីកូពីនជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពជាងវីតាមីនអ៊ី ១០០ ដង ជួយពន្យឺតភាពចាស់និងការពារជំងឺដែលបណ្តាលមកពីជីវិតប្រចាំថ្ងៃដូចជាជំងឺបេះដូងនិងមហារីក។
៥ ងាយរកបានគ្រប់កន្លែង ហើយជាគ្រឿងផ្សំដែលងាយស្រួលញ៉ាំ។ ប៉េងប៉ោះគឺជាគ្រឿងផ្សំជំនួស ដែលអាចទិញបាននៅតាមហាងនិងផ្សារទំនើប ទាំងក្នុងទម្រង់ជាប៉េងប៉ោះស្រស់ ទឹកប៉េងប៉ោះ និងប៉េងប៉ោះកំប៉ុង ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា
ចុចអាន៖ដំឡូងជ្វា មានអត្ថប្រយោជន៍ដល់រាងកាយ ប្រឆាំងមហារីកនិងកាត់បន្ថយជាតិស្ករក្នុងឈាម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


