ព័ត៌មានអន្ដរជាតិ
ចលនាតស៊ូប្រដាប់អាវុធអាហ្វហ្គានីស្ថាន កំពុងប្រមូលផ្តុំ ដើម្បីប្រយុទ្ធជាមួយ តាលីបង់
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធ ដែលតស៊ូប្រឆាំងក្រុមតាលីបង់ រួមបញ្ចូលទាំងកងកម្លាំងដែលទទួលបានការបណ្តុះបណ្តាលពី SAS នៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរនោះ កំពុងបង្កើតឡើងនៅជ្រលងភ្នំ Panjshir។
មន្រ្តីរុស្ស៊ីរូបនេះ ក៏បានបញ្ជាក់ផងដែរថា កម្លាំងតស៊ូនេះ ត្រូវបានដឹកនាំដោយលោកអនុប្រធានាធិបតី Amrullah Saleh និងលោក Ahmad Massoud ដែលត្រូវជាកូនប្រុសរបស់យុទ្ធជនប្រឆាំងក្រុមតាលីបង់ ដែលត្រូវគេសម្លាប់។
របាយការណ៍អះអាងថា ក្នុងចំណោមអ្នកប្រយុទ្ធដែលធ្វើដំណើរឆ្ពោះទៅតំបន់នេះ គឺជាសមាជិកនៃកងកម្លាំងពិសេសអាហ្វហ្គានីស្ថាន ដែលបានទទួលការបណ្តុះបណ្តាលពី SAS និងជាកងកម្លាំងល្អផ្តាច់គេក្នុងយោធាអាហ្វហ្គានីស្ថាន។
លោក Lavrov បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងមូស្គូបន្ទាប់ពីកិច្ចប្រជុំជាមួយសមភាគីលីប៊ីថា “តាលីបង់ មិនមែនគ្រប់គ្រងទឹកដីអាហ្វហ្គានីស្ថានទាំងមូលទេ។ មានរបាយការណ៍ អំពីស្ថានភាពនៅជ្រលងភ្នំ Panjshir ដែលនៅទីនោះ ចលនាតស៊ូរបស់អនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Saleh និងលោក Ahmad Massoud ត្រូវបានប្រមូលផ្តុំ”។
លោក Lavrov ក៏បានបញ្ជាក់ជាថ្មីផងដែរ អំពីការអំពាវនាវរបស់លោក ឲ្យមានកិច្ចពិភាក្សាដែលមានការចូលរួមពីគ្រប់តួអង្គនយោបាយនៅអាហ្វហ្គានីស្ថាន សម្រាប់ការបង្កើតរដ្ឋាភិបាលតំណាង។
ជ្រលងភ្នំ Panjshir នៅភាគឦសានទីក្រុងកាប៊ុល គឺជាមូលដ្ឋាននៅសល់ចុងក្រោយបំផុត របស់ប្រទេសអាហ្វហ្គានីស្ថាន។
យោងតាមរូបភាពដែលគេចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញថា លោក Saleh និងលោក Massoud កំពុងរួមគ្នាបង្កើតចលនាទ័ពព្រៃដើម្បីទប់ទល់នឹងក្រុមតាលីបង់។
លោក Ahmad Massoud កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីដើរតាមគន្លងឪពុករបស់គាត់កម្ទេចក្រុមតាលីបង់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


