ព័ត៌មានអន្ដរជាតិ
រុស្ស៊ី សង្ឃឹមថា អាវុធដែល អាមេរិក ទុកនៅ អាហ្វហ្គានីស្ថាន នឹងមិនត្រូវប្រើក្នុងសង្គ្រាមស៊ីវិល
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងម៉ូស្គូសង្ឃឹមថា អាវុធដែលបន្សល់ទុកនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីការដកកងទ័ពអាមេរិកចេញពីប្រទេស នឹងមិនត្រូវបានប្រើនៅក្នុងសង្គ្រាមស៊ីវិលដែលអាចកើតមាននោះទេ ។

តំណាងពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថានលោក Zamir Kabulov បានប្រាប់អ្នកយកព័ត៌មាន Rossiya 24 ថា “ខ្ញុំសង្ឃឹមថា អាវុធទាំងនេះនឹងនៅតែនៅក្នុងឃ្លាំង ហើយនឹងមិនត្រូវបានប្រើនៅក្នុងសង្គ្រាមស៊ីវិលបន្តទៀត ដែលបានបញ្ចប់នៅអាហ្វហ្គានីស្ថាននៅពេលនេះទេ” ។
លោក Kabulov បានកត់សម្គាល់ថា ទីក្រុងម៉ូស្គូមានការព្រួយបារម្ភអំពីសន្តិសុខ និងស្ថានភាពសិទ្ធិមនុស្សនៅអាហ្វហ្គានីស្ថាន ប៉ុន្តែជឿជាក់ថា គំនិតវប្បធម៌ និងសណ្តាប់ធ្នាប់របស់យើងផ្ទាល់មិនគួរដាក់លើអាជ្ញាធរអាហ្វហ្គានីស្ថានថ្មីឡើយ ។

អ្នកការទូតរូបនេះបានកត់សម្គាល់បន្ថែមថា ការគំរាមកំហែងនៃការកើនឡើងការជួញដូរគ្រឿងញៀនពីប្រទេសនេះនៅតែមាន ។ មន្រ្តីរូបនេះក៏បានអំពាវនាវឲ្យប្រទេសលោកខាងលិច កុំបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់អាជ្ញាធរអាហ្វហ្គានីស្ថានថ្មី ដើម្បីចៀសវាងការបង្កើតបញ្ហាបន្ថែមសម្រាប់ប្រទេសដែលមានសង្គ្រាម ។
លោក Kabulov បានសន្និដ្ឋានថា ប្រទេសរុស្ស៊ីនឹងចូលរួមក្នុងគម្រោង ដែលផ្តោតលើការស្តារសេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថានឡើងវិញ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការភ្លាមៗដោះស្រាយផលវិបាកសេដ្ឋកិច្ច ។

គួររំឭកថា ក្រុងវ៉ាស៊ីនតោនបានផ្តល់អាវុធឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចំនួន ២៨ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០០២ និង ២០១៧ ដោយស្ទើរតែគ្រប់ឧបករណ៍ទាំងអស់ ឥឡូវនេះបានធ្លាក់ចូលក្នុងដៃរបស់តាលីបង់ ។
លើសពីនេះមានការព្រួយបារម្ភថា ឧបករណ៍ជីវមាត្រយោធារាប់រយ ដែលត្រូវបានបោះបង់ចោលនៅក្នុងមូលដ្ឋានទ័ពអាមេរិក នឹងជួយក្រុមនេះតាមដាន និងកំណត់គោលដៅអតីតមន្រ្តីសន្តិសុខ និងអ្នកគាំទ្ររដ្ឋាភិបាល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


