ព័ត៌មានអន្ដរជាតិ
ពិធីករអាហ្វហ្គានីស្ថាន អានព័ត៌មានទាំងព្រលឹងចុងសក់ ខណៈក្រុមតាលីបង់ឈរកាន់កាំភ្លើងនៅខាងក្រោយ ទាមទារឲ្យនិយាយសរសើរ (មានវីដេអូ)
វីដេអូឃ្លីបមួយ បានបង្ហាញពីពិធីករទូរទស្សន៍អាហ្វហ្គានីស្ថានម្នាក់ កំពុងអានព័ត៌មានទាំងភ័យរន្ធត់ ព្រោះគាត់ត្រូវក្រុមតាលីបង់ប្រដាប់ដោយអាវុធ ឈរនៅពីក្រោយ។

ឃ្លីបនេះ ត្រូវបានចែករំលែកតាមអ៊ីនធើណិត បន្ទាប់ពីពួកសកម្មប្រយុទ្ធបានសម្រុកចូលស្ថានីយ៍ទូរទស្សន៍ហើយទាមទារឲ្យពិធីករ និយាយសរសើរក្រុមតាលីបង់។
លោក Yalda Hakim របស់ BBC បានបង្ហោះវីដេអូឃ្លីបនេះលើ Twitter កាលពីរសៀលថ្ងៃអាទិត្យហើយបានសរសេរថា “ទូរទស្សន៍អាហ្វហ្គានីស្ថាន ពិតជាអស្ចារ្យមែន។ នេះគឺជាប្រភេទនៃការជជែកវែកញែកផ្នែកនយោបាយ នាពេលបច្ចុប្បន្នលើទូរទស្សន៍អាហ្វហ្គានីស្ថាន”។

ពិធីករ បានលើកឡើងអំពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Ghani ហើយថា ចក្រភពឥស្លាមនិយាយថា ប្រជាជនអាហ្វហ្គានីស្ថានមិនគួរភ័យខ្លាច អាហ្វហ្គានីស្ថាន ឡើយ។
នៅក្នុងឃ្លីបរយៈពេល ៤២ វិនាទីដែលត្រូវបានគេមើលជាង ១ លានដង, ពិធីករព័ត៌មានត្រូវបានឡោមព័ទ្ធដោយបុរសប្រដាប់អាវុធចំនួន ៨ នាក់ ដែលហាក់ដូចជាកំពុងយាមគាត់នៅពេលគាត់កំពុងអានព័ត៌មាន។

យោងតាមសារព័ត៌មាន WIO News បានឲ្យដឹងថា ពិធីករបានធ្វើការជជែកវែកញែកជាមួយពួកសកម្មប្រយុទ្ធនេះ ខណៈពេលកំពុងផ្សាយផ្ទាល់។
ក្នុងអំឡុងពេលនៃកម្មវិធី Pardaz នោះ ពិធីកររូបនេះ ក៏បានប្រាប់ប្រជាជនឲ្យសហការជាមួយក្រុមតាលីបង់ផងដែរ៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី សង្ឃឹមថា អាវុធដែល អាមេរិក ទុកនៅ អាហ្វហ្គានីស្ថាន នឹងមិនត្រូវប្រើក្នុងសង្គ្រាមស៊ីវិល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


