ព័ត៌មានជាតិ
គ្រោះអគ្គិភ័យបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ក្នុងរយៈពេល៨ខែ
អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា នៅក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យបានបណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង៧០នាក់ព្រមទាំងបណ្តាលឱ្យខូចខាតផ្ទះ តូបផ្សារ និងឃ្លាំទំនិញជាង៦០០។
លោក ឃុន សុខា អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្តថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យបានកើតឡើងចំនួន៣៦៦លើក បណ្តាលឱ្យឆេះផ្ទះចំនួន៤២៦ខ្នង តូបផ្សារ ចំនួន២០៣ឃ្លាំងទំនិញ ចំនួន១៨កន្លែង សាលារៀន៣ខ្នង រោងចក្រសិប្បកម្ម១២កន្លែង អគាររដ្ឋបាល១៩កន្លែង ស្លាប់២២នាក់និងរបួស៤៩នាក់។

លោកបានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់និងរបួសជាង៧០នាក់នោះ នៅរាជធានីភ្នំពេញច្រើនជាងគេដោយកើតឡើងចំនួន៨៥លើកបណ្តាលឱ្យឆេះផ្ទះចំនួន៩៩ខ្នង តូបផ្សារ៣តូប ឃ្លាំទំនិញ៩កន្លែង អគាររដ្ឋបាល១កន្លែងរោងចក្រសិប្បកម្ម២កន្លែង ស្លាប់មនុស្ស៨នាក់និងរបួស២៨នាក់។
លោកបានបន្ថែមថា បន្ទាប់មកខេត្តកំពង់ឆ្នាំងស្លាប់៧នាក់សរបួស២នាក់ ព្រះសីហនុ ស្លាប់២របួស១០នាក់ បាត់ដំបងស្លាប់២នាក់របួស១នាក់ កណ្តាលស្លាប់១នាក់របួស១នាក់ កំពង់ចាមស្លាប់១នាក់របួស១នាក់ ត្បូងឃ្មុំស្លាប់១នាក់ តាកែវ របួស១នាក់ កំពង់ស្ពឺ របួស១នាក់និងខេត្តពោធិ៍សាត់របួស២នាក់។ ចំណែកខេត្តកែបមានឆេះតូបផ្សារចំនួន១២១តូប តាកែវឆេះ៥៣តូប និងខេត្តកណ្តាលឆេះ១២តូបផងដែរ។

លោកបានបញ្ជាក់ថា រយៈពេល៨ខែឆ្នាំ២០២១នេះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់និងរន្ទះបាញ់បានបណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត២០០នាក់ព្រមទាំងរលំនិងប៉ះពាល់ផ្ទះសម្បែងជាង៧០០០ខ្នងនៅទូទាំងប្រទេស ។
ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន១៧៩លើកបណ្តាលឱ្យរលំផ្ទះចំនួន៨៣៧ខ្នងរបើកដំបូលផ្ទះចំនួន៦៥៦៦ខ្នង សាលារៀន៣៧ខ្នងតូបផ្សារ១០៩តូបអគាររដ្ឋបាល២២ខ្នង ស្លាប់មនុស្ស៥នាក់និងរបួស៦៧នាក់។ រីឯគ្រោះរន្ទះបាញ់បានកើតឡើងចំនួន៨៥លើកបណ្តាលឱ្យខូចផ្ទះចំនួន៧ខ្នងស្លាប់មនុស្ស៦៧នាក់របួស៤២នាក់និងងាប់គោក្របី៤០ក្បាល៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


