ព័ត៌មានជាតិ
សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ៤នាក់បានភ្លាមៗ ក្រោយទទួលបានការ រាយការណ៍ពីពលរដ្ឋ
សមត្ថកិច្ច បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីទទួលព័ត៌មាននេះ ពីប្រជាពលរដ្ឋ ដែលបានចូលទៅខំមែន ក្នុងទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបាន ការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្នានខណ្ឌទួលគោក បានសហការណ៍ ជាមួយកម្លាំងប៉ុស្ដិ៍ រដ្នបាលផ្សារដេប៉ូទី៣ បានចុះដល់គោលដៅ ដែលប្រជាពលរដ្ឋខំមិន ចូលក្នុងទំព័រហ្វេសប៊ុក របស់ស្នងការដ្នាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨ និង០០នាទី នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២១ ដោយសមត្ថកិច្ច បានឃាត់ខ្លួនជាក់ស្ដែងចំនួន៤នាក់ រួមមាន៖
១. ឈ្មោះ ណុប ស៊ីវណ្ណ ហៅពៅ ភេទប្រុស អាយុ២៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ដកហូតវត្តុតាងក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ចំនួន២០កញ្ចប់តូច)
២. ឈ្មោះ យឺម រិត ហៅរិត ភេទប្រុសអាយុ២៩ ពីបទប្រើប្រាស់គ្រឿងញៀន
៣. ឈ្មោះ ជុំ សារឿន ហៅ រឿន ភេទប្រុសអាយុ២៩ ពីប្រើប្រាសគ្រឿងញៀន
៤. ឈ្មោះ ចាន់ ណង់ ហៅណង់ភេទប្រុស អាយុ២៩ឆ្នាំ ពីបទជួញដូរគ្រឿងញៀន (វត្តុតាងចាប់យកក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងចំនួន០២កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យទាំង៤ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្នាន នគរបាលខណ្ឌទួលគោក ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕



-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


