ព័ត៌មានអន្ដរជាតិ
ផ្អើលពេញអាកាសយានដ្ឋានក្រុងប៉េកាំង បន្ទាប់ពីរងការគំរាមបំផ្ទុះគ្រាប់បែកលើយន្តហោះ
ការគំរាមបំផ្ទុះគ្រាប់បែក បានបង្កឲ្យមានការជម្លៀសអ្នកដំណើរប្រមាណ៣០នាក់ ចេញពីយន្តហោះរបស់ក្រុមហ៊ុន Cathay Pacific ដែលធ្វើដំណើរពីទីក្រុងហុងកុង ហើយទើបតែចុះចតនៅទីក្រុងប៉េកាំង។

ការជម្លៀសនេះបានកើតឡើង បន្ទាប់ពីជើងហោះហើរ CX390 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំងនៅវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ដោយអ្នកដំណើរនិងសមាជិកអាកាសយានិកបានរត់គេច ចេញតាមរយៈច្រកគ្រាអាសន្ន។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា “អ្នកដំណើរមួយចំនួនតូច បានរងរបួសតិចតួចអំឡុងពេលប្រតិបត្តិការ។ ក្រុមហ៊ុនបានផ្តល់ការថែទាំសុខភាពជូនអ្នកដំណើរ ហើយគ្មាននរណាម្នាក់នៅលើយន្តហោះធុន Airbus 330 តម្រូវឲ្យចូលមន្ទីរពេទ្យទេ”។

ប្រភពដែលដឹងអំពីហេតុការណ៍នេះបាននិយាយថា មានអ្នកដំណើរប្រហែល ៣០ នាក់នៅលើយន្តហោះនោះហើយការជម្លៀសបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរទទួលបានសារទាក់ទងនឹងការគំរាមកំហែងសន្តិសុខ។
ក្រុមហ៊ុនអាកាសចរណ៍ នឹងបន្តសហការជាមួយអាជ្ញាធរលើការស៊ើបអង្កេតនេះ។

ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសក្រុងហុងកុងនិយាយថា ពួកគេបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១០ និង ៤០ នាទីព្រឹកថ្ងៃសៅរ៍ ដោយអះអាងថា គ្រាប់បែកមួយគ្រាប់ ត្រូវបានគេបង្កៃនៅលើជើងហោះហើរដែលឆ្ពោះដំណើរទៅចិនដីគោក។
ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងបាននិយាយថា ខ្លួនបានចាត់ថ្នាក់ហេតុការណ៍នេះថាជាករណីបោកបញ្ឆោត។ ក្រុមស៊ើបអង្កេតព្រលានយន្តហោះកំពុងតាមដានហើយ មិនមានការចាប់ខ្លួនទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ មិនខ្លាចទេ! តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតស្របពេលមានភាពតានតឹងជាមួយចិន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


