ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាមចែកអាល់កុល ម៉ាស់ ដល់សាលាចំនួន១២៤ ដែលនឹងត្រូវបើកដំណើរការនៅថ្ងៃខាងមុខ
អំណោយរបស់រដ្ឋបាលខេត្ដកំពង់ចាម ចែកជូនដល់សាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន១២៤សាលា ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងអភិបាលរងខេត្ដ អញ្ជើញចូលរួមប្រគល់ម៉ាស អាកុល និងសាប៊ូលាងដៃជូនដល់អនុវិទ្យាល័យ និងវិទ្យាល័យ ទូទៅខេត្តកំពង់ចាម ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់គណៈគ្រប់គ្រងសាលាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ដោយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការពារទប់ស្កាត់ ៣កុំ និងបី៣ការពារ គម្លាតសុវត្ថិភាពផងដែរ។
ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានឲ្យលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលមានអាយុ១២ឆ្នាំឡើងទៅ ត្រូវចូលរួមមកទទួលវ៉ាក់សាំងឲ្យគ្រប់គ្នាៗ និងចូលរួមការពារប្រុងប្រយ័ត្នខ្ពស់លើការបង្រៀន និងការសិក្សារៀនសូត្រ ក្នុងពេលខាងមុខនេះ ដែលត្រូវបើកឲ្យដំណើរចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅនៅថ្ងៃទី២០ ខែកញ្ញា នេះ សម្រាប់ដំណាក់ទី១ ដោយឡែក ដំណាក់ទី២ ត្រូវបានបើកកម្រិតបឋមសិក្សានៅថ្ងៃទី១១ ខែតុលា ខាងមុខនេះ។

សូមបញ្ជាក់ថា សាលានីមួយៗដែលត្រូវបើកឲ្យដំណើរខាងមុខនេះទទួលបាន៖ ១០០០ម៉ាស ទឹកអាល់កុល៣០លីត្រ សាប៊ូ ១៥ដុំ និងថវិកា១លានរៀន ដោយឡែក វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម ដែលយកធ្វើមន្ទីរពេទ្យកម្រិតស្រាលទទួលបានថវិកា២លានរៀល៕
អត្ថបទ៖ ហុង ម៉េងហៀ



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


