ព័ត៌មានអន្ដរជាតិ
នៅអង់គ្លេសកំពុងសាកល្បងប្រើវីតាមីន A ព្យាបាលអ្នកជំងឺកូវីដបាត់ក្លិន
អ្នកស្រាវជ្រាវនៅចក្រភពអង់គ្លេសបានឲ្យដឹងថា ថ្នាំវីតាមីន A ដំណក់ចូលតាមច្រមុះអាចព្យាបាលជំងឺបាត់បង់ក្លិនសម្រាប់អ្នកដែលបានឆ្លងកូវីដ-១៩មួយចំនួន។
សាកលវិទ្យាល័យ East Anglia បានកំពុងធ្វើការសាកល្បងគ្លីនិកសាស្ត្រដែលមានរយៈពេល១២សប្តាហ៍។
មានតែអ្នកស្ម័គ្រចិត្តមួយចំនួនប៉ុណ្ណោះនឹងទទួលបានការព្យាបាល ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវបានគេស្នើឲ្យស្រួបវត្ថុដែលមានក្លិនខ្លាំងដូចជាស៊ុតរលួយ និងផ្កាកូលាបជាដើម។ ជាមួយគ្នានេះ ការស្កែនខួរក្បាលក៏ត្រូវបានពិនិត្យដើម្បីឲ្យដឹងថាតើវីតាមីនអាចជួសជុលផ្លូវដែលខូច ឬប្រសៃប្រសាទក្លិន។

ការបាត់បង់ ឬការផ្លាស់ប្តូរអារម្មណ៍ក្លិនជារោគសញ្ញាកើតមានទូទៅសម្រាប់អ្នកជំងឺកូវីដ បើទោះជាមេរោគជាច្រើនទៀតដូចជាផ្តាសាយជាដើមក៏អាចបង្កឲ្យកើតមានបញ្ហាបាត់ក្លិនដែរ។
នៅពេលមនុស្សភាគច្រើនទទួលបានការដឹងក្លិនមកវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍ ក៏មានមនុស្សជាច្រើននៅតែបន្តមានបញ្ហាបាត់បង់ក្លិនដដែល។
អ្នកស្រាវជ្រាវ Carl Philpott ដែលជាសាស្ត្រាចារ្យនៅសាលាពេទ្យ Norwich Medical School និងមន្ទីរពេទ្យ James Paget University Hospitals NHS Trust បាននិយាយថា ៖«យើងចង់រកឲ្យឃើញថាតើមានការកើនឡើងនៅក្នុងទំហំ និងសកម្មភាពនៃផ្លូវក្លិនដែលខូចខាតក្នុងខួរក្បាលរបស់អ្នកជំងឺឬយ៉ាងណា នៅពេលពួកគាត់ទទួលបានការព្យាបាលដោយប្រើសដំណក់ថ្នាំវីតាមីន A តាមច្រមុះ»។
លោកបានលើកឡើងថា ៖«យើងនឹងស្វែងរកការផ្លាស់ប្តូរនៅក្នុងទំហំនៃរំញោចក្លិន នៅផ្នែកខាងលើច្រមុះដែលប្រសៃប្រសាទក្លិនចូលគ្នាហើយផ្សាភ្ជាប់ទៅនឹងខួរក្បាល។ យើងក៏នឹងពិនិត្យមើលសកម្មភាពនៅក្នុងតំបន់នៃខួរក្បាលដែលទាក់ទងនឹងការស្គាល់ក្លិនដែរ»។
វីតាមី A ជួយរក្សា
- ប្រព័ន្ធភាពស៊ាំ ដែលការពាររាងកាយប្រឆាំងជំងឺ និងការឆ្លងមេរោគ
- ចក្ខុវិស័យ ជាពិសេសការមើលឃើញពន្លឺស្រអាប់
- ស្បែក និងស្រទាប់នៃផ្នែកខ្លះរបស់រាងកាយ ក្នុងនោះមានទាំងច្រមុះផង
អាហារប្រចាំថ្ងៃជាច្រើន និងបន្លែមួយចំនួនមានផ្ទុកវីតាមីនរំលាយជាតិខ្លាញ់។ ប៉ុន្តែមនុស្សដែលលេបថ្នាំវីតាមីន A គួរស្វែងយល់ឲ្យបានច្រើនដែលវាអាចបង្កគ្រោះថ្នាក់៕ ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


